រំលងទៅមាតិកាចម្បងប្រវត្តិសង្ខេបនិងការតស៊ូរបស់លោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានចំណាយពេលវេលាជាង៣០ឆ្នាំមកហើយ ចូលប្រឡូកក្នុងនយោបាយ នៅកម្ពុជា។ ក្នុងរយៈពេលនេះ លោកមានទាំងជោគជ័យ និងបរាជ័យក្នុងអ្វី ដែលលោកតែងនិយាយ ថាជាការ តស៊ូ ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា។ លោកត្រូវបានគេទទួលស្គាល់ថា ជាជើងឯកប្រជាធិបតេយ្យនៅកម្ពុជា ដោយទទួលបាន ពានរង្វាន់ជាច្រើន ដែលផ្ដល់អោយដោយអង្គការធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។