៥ឆ្នាំ​ក្រោយ​ការ​រត់​ជាន់គ្នា​នៅ​កោះពេជ្រ​ក្រុម​គ្រួសារ​នៅ​តែ​មាន​ការ​ឈឺចាប់

អស់​រយៈពេល​ ៥ ឆ្នាំ មក​ហើយ ដែល​ព្រឹត្តិការណ៍​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​ពេជ្រ​ បាន​កន្លង​ផុត​ទៅ​។ អតីត​កាល​ដ៏​ឈឺ​ចាប់​នេះ​ មិន​អាច​លុប​ចេញអស់​ពី​ចិត្ត​នៃ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឡើយ ព្រោះមនុស្ស​ជា​ទីស្រឡាញ់​របស់​ពួក​គេ​បាន​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អធ័ម​។