ពលរដ្ឋធ្វើពិធីឧទ្ទិសដល់ស្ដេចនាគ

ព្រះសង្ឃ និងពលរដ្ឋរស់នៅតំបន់ទន្លេមេគង្គក្នុងខេត្តភាគឦសានបានសាមគ្គីគ្នាកសាងរូបសំណាកនាគរាជមួយគូ នៅជាប់នឹងដងទន្លេមេគង្គ ទល់មុខទន្លេបួន នៅខេត្តស្ទឹងត្រែង។ អ្នកស្រុកមានជំនឿថា តំបន់នោះជាទីតាំងដែលស្តេចរស់នៅ។ ការធ្វើពិធីឧទ្ទិសដល់ស្ដេចនាគ ព្រលឹងបុព្វបុរសខ្មែរ និងអ្នកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីឱ្យទឹកទន្លេមេគង្គហុចផលល្អនិង បញ្ចៀសគ្រោះមហន្តរាយជាដើម៕