រំលងទៅមាតិកាចម្បងហេតុអ្វីអ្នកវាយប្រហារសកម្មជននយោបាយ និងសង្គម មិនត្រូវបានគេចាប់ មកកាត់ទោស?
អំពីហិង្សានយោបាយនៅតែបន្តកើតមានឡើង គិតមកទល់ពេលនេះមានសកម្មជនសង្គម និងនយោបាយប្រមាណ ៤០នាក់ហើយ ដែលត្រូវបានជនមិនស្គាល់មុខបង្កហិង្សា បណ្ដាលឲ្យរងរបួសធ្ងន់ ខ្លះស្លាប់ និងខ្លះទៀតពិការ។
ករណីហិង្សាទាំងនោះភាគច្រើនគឺមានលក្ខណៈស្រដៀងគ្នា ដូចជាការព្រួតវាយ វាយពីក្រោយខ្នង ដេញធាក់ម៉ូតូផ្ដួល ឬគប់ដុំថ្មចូលផ្ទះជាដើម។ ករណីទាំងនេះ ភាគច្រើន សមត្ថកិច្ចមិនបានចាប់ជនដៃដល់ ទៅផ្ដន្ទាទោសនោះឡើយ។
តើហេតុអ្វីបានជាអ្នកវាយប្រហារសកម្មជននយោបាយ និងសង្គម មិនត្រូវបានគេចាប់យកមកកាត់ទោស?
វាគ្មិនកិត្តិយស៖
១. លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
២. លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន
៣. លោក នល់ ពង្សធិរិទ្ធ សកម្មជនគណបក្សភ្លើងទៀន ដែលរងគ្រោះពីការលួចវាយ