រំលងទៅមាតិកាចម្បងលោក មួង ណារ៉េត រាយការណ៍អំពីព័ត៌មានចុងក្រោយទាក់ទងនឹងជំងឺកូវីដ ១៩ និងវ៉ាក់សាំង
មន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ នៅតែបន្តប្ដេជ្ញាទទួលយកវ៉ាក់សាំងចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរ ដោយអះអាងថាដើម្បីបង្ការជំងឺកូវីដ-១៩ ទោះបីជាវ៉ាក់សាំងនេះ គ្មានក្នុងបញ្ជីវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក។
ក្នុងពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក បានទទួលស្គាល់វ៉ាក់សាំងបន្ថែម ពីក្រុមហ៊ុននៃប្រទេសដទៃ លើកលែងតែវ៉ាក់សាំងប្រទេសចិន និងរុស្ស៊ី។
រីឯក្រុមហ៊ុនល្បីមួយរបស់អាមេរិកក៏ ទើបតែរកឃើញវ៉ាក់សាំងកូវីដ-១៩ ដែលមានប្រសិទ្ធភាព ដោយចាក់ត្រឹមតែ ១ ដូស ដែលខុសពីវ៉ាក់សាំងមុន ដែលត្រូវការចាក់ដល់ទៅ ២ដូស!
លោកមួង ណារ៉េត រាយការណ៍ផ្ទាល់អំពីរឿងនេះ ដូចតទៅ