តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា នៅ​ខែ​ក្រោយ

​តុលាការ​កំពូល​ ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​មេសា​ ​បើកសវនាការ​ជំនុំ​ជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ហើយ​គ្រោង​នឹង​ប្រកាស​សាលដីកា​ ​នៅ​ថ្ងៃ​ទី​៣​ ​ខែ​ឧសភា​ស​ប្ដាហ៍​ក្រោយ​។​ ​មេធាវី​ការពារ​ក្ដី​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ម្នាក់​គឺ​លោក​មេធាវី​ ​សឺ​ន​ ​ជុំ​ជួន​ ​រំពឹង​ថា​ ​តុលាការ​កំពូល​នឹង​សម្រេច​ក្ដី​ដោយ​សុភវិនិច្ឆ័យ​ ​ដោយ​អនុញ្ញាត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​។​