រំលងទៅមាតិកាចម្បងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ផ្ញើសារកុំឲ្យយុវជន បាក់ទឹកចិត្ត និងបន្តក្រោកឈរទាមទារយុត្តិធម៌
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ផ្ញើសារអំពាវនាវដល់យុវជន កុំឲ្យបាក់ទឹកចិត្ត និងបន្តក្រោកឈរទាមទារយុត្តិធម៌។ ការផ្ញើសារអំពាវនាវបែបនេះ ធ្វើឡើងក្នុងពេលលោកត្រូវបានមន្ត្រីពន្ធនាគារនាំខ្លួនឲ្យចូលស្តាប់សេចក្តីសម្រេចរបស់តុលាការកំពូល ដែលបដិសេធមិនឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ ខែសីហា។ យុវជន និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកសេចក្តីសម្រេចរបស់តុលាការកំពូល គឺជារឿងអយុត្តិធម៌។