ខ្មែរ​អាមេរិក​កាំង​​ថា​ឯក​​អគ្គរាជ​ទូត​ខ្មែរ​រៀបចំ​ពិធី​ជួបជុំ​មួយ​ដើម្បីបំបែក​បំបាក់​សហ​គមន៍​ខ្មែរ​នៅ​អាមេរិក

កាល​ពី​ថ្ងៃច័ន្ទ​ ​ទី១០​ ខ្មែរ​រស់​នៅ​រដ្ឋណស្ស​ខែរ៉ូឡាញ​ណា ​(North Carolina)​ បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​អាមេរិក​លោក​​ កែវ ឈា​ ​ដែល​ថ្មីៗ​នេះ​បាន​រៀបចំ​ពិធី​ជួប​ជុំ​មួយ​ ​ដែល​ពល​រដ្ឋ​ចាត់ទុក​ថា​ជា​ការ​បំបែក​បំបាក់​សហ​គមន៍​ខ្មែរ​នៅ​អាមេរិក។​ ​ ​តើ​លទ្ធផល​តវ៉ា​យ៉ាង​ណា?​ តើ​ហេតុអ្វី​បាន​ជា​ខ្មែរ​អាមេរិក​កាំង​ចាត់​ទុក​ថា​នេះ​ជា​ការ​បំបែក​បំបាក់​សហ​គមន៍ពួកគាត់?​ ​ ​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​លោក​ ​ថា ថៃ​ ​មាន​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកស្រី​ ​ធិត គឹមហ៊ុន​ ​ប្រធាន​កិច្ចការ​​ស្ត្រី​គណ​បក្ស​សង្គ្រោះជាតិ​ប្រចាំ​សហ​រដ្ឋ​អាមេរិក៖