សាលាដំបូងរាជធានីភ្នំពេញសម្រេចបិទបញ្ចប់ការសួរដេញដោលសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​លើ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ហើយ​នៅ​ថ្ងៃ​ទី​១៩​ខែតុលា។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​ឲ្យ​គូភាគី​សរសេរ​សារណា​សន្និដ្ឋាន​សំរេច​រយៈ​ពេល​ជាង ២ខែ​។ប៉ុន្តែ​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ស្នើ​សុំ​ត្រឹម​រយៈ​ពេល ២​សប្តាហ៍​ដើម្បី​សារណា​សន្និដ្ឋាន​សំរេច។ ជា​ចុង​ក្រោយ​តុលាការ​បាន​សម្រេច​ផ្ដល់​ពេល​វេលា​សម្រាប់​ការ​សរសេរ​សារណា​​សន្និដ្ឋាន​សំរេច​រយៈ​ពេល ២ខែ​ទៅ​ដល់​គូភាគី​ពាក់​ព័ន្ធ។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថ្លែង​ថា​ពួក​គេ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ទុក្ខ​ពេលវេលា​យូរ​បែប​នេះ ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ និង សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​កូន​ក្តី៕