សកម្មជន​ការពារ​ព្រៃ​ព្រះ​រការ​និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ថា​មន្ត្រី​បរិស្ថាន​មិន​អើពើ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ

សកម្មជន​ការពារ​ព្រៃ​ព្រះ​រការ និង​ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​កូយ​នៅ​ខេត្ត​ព្រះវិហារ​ ខក​ចិត្ត​ចំពោះ​មន្រ្តី​បរិស្ថាន​ដែល​មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រការ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឱ្យ​ក្រោយ​ពី​ពួក​គេ​បាន​ចុះ​ល្បាត​ព្រៃ​ក្នុង​ខែ​សីហា​កន្លង​ទៅ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជិត​៣០០ករណី(២៤៩ករណី)  រួម​ទាំង​ប្រទះ​ឃើញ​រទេះ​ក្របី​ដឹក​ឈើ​៣​គ្រឿង និង​គោយន្ត​២គ្រឿង​កំពុង​តែ​ចូល​ដឹក​ឈើ​ដោយ​គ្មាន​អាជ្ញាធរ​ណា​ចុះ​ទប់ស្កាត់​ឡើយ ។