រំលងទៅមាតិកាចម្បងមូលហេតុ និងផលប៉ះពាល់ការពន្យារពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក
ឱកាសដែលមេដឹកនាំប្រទេសសមាជិកអាស៊ាន ជួបប្រជុំផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីងតោន(Washington) នៅចុងខែមីនានេះ កំពុងមានបញ្ហាចម្រូងចម្រាស់ នៅពេលដែលមន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) ត្រូវបានគេលើកពេល។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាអះអាងថា មេដឹកនាំអាស៊ានខ្លះមិនអាចចូលរួមប្រជុំតាមពេលវេលា ដែលសហរដ្ឋអាមេរិក គ្រោងធ្វើនៅចុងនៅខែមីនានេះ។
តែទោះជាយ៉ាងណា មកដល់ពេលនេះ ការអះអាងពីការពន្យារពេលនេះគឺលើកឡើងតែភាគីកម្ពុជាតែឯង នៅពេលដែលប្រទេសឥណ្ឌូណេស៊ី (Indonesia) ជាអ្នកសម្របសម្រួលកិច្ចប្រជុំនេះនៅមិនទាន់ឆ្លើយថាយ៉ាងណា រីឯក្រសួងការបរទេសសហរដ្ឋអាមេរិកក៏មិនឆ្លើយតបនឹងការលើកពេលកិច្ចប្រជុំនេះ នៅឡើយដែរ។
តើហេតុផលអ្វីខ្លះ ដែលនាំឱ្យមានភាពប្រទាំងប្រទើសគ្នាក្នុងចំណោមមេដឹកនាំអាស៊ានទៅលើកាលកំណត់កិច្ចប្រជុំកំពូលពិសេសនេះ?
»» Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia
»» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម