រំលងទៅមាតិកាចម្បងពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងនាំគ្នាមកនេសាទនៅទំនប់សាលាតាអន
ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តបាត់ដំបង នាំគ្នានេសាទត្រីនៅទំនប់ទឹកសាលាតាអនក្នុងស្ទឹងសង្កែ។ ក្រុមយុវជនបារម្ភពីការធ្លាក់ចុះទិន្នផលត្រីនៅឆ្នាំបន្ទាប់ ដោយសារពលរដ្ឋខ្លះ លួចប្រើឧបករណ៍នេសាទខុសច្បាប់។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរជលផលចុះពិនិត្យ និងអប់រំពលរដ្ឋឱ្យយល់ដឹងពីការនេសាទដោយត្រឹមត្រូវ ដើម្បីចៀសវាងការនេសាទដែលធ្វើឱ្យត្រីកាន់តែខ្សត់ទៅ៕