សង្គមស៊ីវិលរម្លឹកខួប ៧ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ដោយរំឭកពីការតស៊ូ និងភាពក្លាហានរបស់លោក

ម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​សិស្ស​ ​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ ​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​និង​តំណាង​ម​ន្រ្តី​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ ​ជិត​ ​១​០​០​នាក់​ ​រួមគ្នា​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ ​៧​ឆ្នាំ​នៃ​មរណភាព​ ​បណ្ឌិត​ ​កែម​ ឡី ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ ​កក្កដា​។​ ​ពិធី​នេះ​ ​ប្រារព្ធ​ឡើង​នៅ​ការ​រិ​យា​ល័​យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​ដោយមាន​របៀបវារៈ​សំខាន់​ៗ​ ​ដូចជា​ ​ពិធី​សូត្រ​មន្ត​ ​ដារ​បង្សុកូល​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​អាន​កំណាព្យ​ ​និង​អត្ថបទ​ខ្លី​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ ​ពី​អ្នក​គោរព​ស្រលាញ់​ ​លោក​ ​បណ្ឌិត​ ​កែម​ ឡី ​ដែល​បាន​ផ្ញើ​មក​ចូលរួម​ជាមួយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​ព្រមទាំង​កម្មវិធី​ស្ដាប់​ ​និង​ចាក់​បញ្ចាំង​វីដេអូ​របស់​ ​បណ្ឌិត​ ​កែម​ ឡី ​ជាដើម​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ក៏មាន​ប្រធាន​បទ​សំខាន់​មួយ​ចំនួន​ទៀត​ ​ដែល​បាន​រំលេច​នៅ​ក្នុង​កម្មវិធី​នេះ​ ​មាន​ជាអាទិ៍​ ​ល្ខោន​វិទ្យុ​ ​ក្រោម​ចំណងជើង​ថា​ ​«​ពាក្យពិត​»​ ​និង​ ​«​ការ​បង្រៀន​ឱ្យ​ខ្មែរ​ចេះ​គិត​ ​គឺជា​ការចាំបាច់​បំផុត​»​។​ ​អ្នកចូលរួម​ ​ដែល​គោរព​ស្រឡាញ់​ ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​អ្នក​ ​កែម​ ឡី ​និយម​ ​សុទ្ធតែ​នាំគ្នា​រម្លឹក​នូវ​វីរភាព​បណ្ឌិត​ ​កែម​ ឡី ​ព្រមទាំង​សម្តែង​ការ​សោកស្តាយ​ ​ចំពោះ​ការ​បាត់បង់ជីវិត​របស់​លោក​ ​ហើយ​ទទូច​ឲ្យ​អាជ្ញាធរ​ស្វែងរក​ឃាត​ក​ពិតប្រាកដ​ ​និង​អ្នក​នៅ​ពេលក្រោយ​ឃាតកម្ម​បណ្ឌិត​ ​កែម​ឡី ​មក​ផ្តន្ទាទោស​តាមច្បាប់​៕