ពលរដ្ឋនៅខេត្តព្រះសីហនុថា អាជ្ញាធរគប់គិតគ្នាលួចរំលោភយកដីព្រៃសហគមន៍

ពលរដ្ឋរស់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរពាក់ព័ន្ធបានគប់គិតគ្នាជាប្រព័ន្ធលួចធ្វើប័ណ្ណកម្មសិទ្ធិឈូសឆាយរំលោភយកដីព្រៃសហគមន៍អ្នកតាថ្មព្រង់ អស់ជាច្រើនហិកតារ ខណៈព្រៃមួយនេះពលរដ្ឋខិតខំការពារព្រៃឈើជាង២០ឆ្នាំមកហើយ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ និងរកដំណោះស្រាយជូនសហគមន៍៕