រំលងទៅមាតិកាចម្បងក្រុមគ្រួសារតវ៉ានៅមុខតុលាការទាមទារឱ្យដោះលែងលោកស្រី អេង សុខា
សកម្មជនដីធ្លីនៅតំបន់បឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយ ម៉ាំមី បាននាំកូននិងចៅៗមកតវ៉ានៅមុខតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៥ កុម្ភៈ ដើម្បីទាមទារឱ្យដោះលែងលោកស្រី អេង សុខា ដែលត្រូវតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីលោកស្រីធ្វើឱ្យបែកកញ្ចក់ស៊ុមរបងតុលាការ ក្នុងពេលតវ៉ាទាមទារយុត្តិធម៌សម្រាប់ម្ដាយកាលពីថ្ងៃទី៣១ ខែមករា។