លោក ហ៊ុន សែន៖ បុរសខ្លាំង​ខាង ​«កំសាក»​ ព្រោះ​ខ្លាច​លោក សម រង្ស៊ី

សម្តី​ត្រឡប់ត្រលិន​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រឿង​ផែនការ​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី ចង់​វិលចូល​ស្រុកវិញ ត្រូវ​ក្រុមអ្នក​វិភាគ​មើលឃើញ​ថា លោក​ជា​បុរសខ្លាំង​ខាង ​«កំសាក» ដោយសារតែ​លោក​បន្ត​ភ័យខ្លាច​វត្តមាន​ និង​ស្រមោល​របស់​លោក សម រង្ស៊ី។