សម្រែកក្រុមបាតុករខ្មែរកក្រើកក្រុងតូក្យូ ខណៈ ហ៊ុន ម៉ាណែត ខ្លាច «ខ្មាសគេ»

សម្រែកក្រុមបាតុករខ្មែររាប់រយនាក់ប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែត បានលាន់ឮកក្រើកក្រុងតូក្យូដែលជាបេះដូងរបស់ប្រទេសជប៉ុន។ ពួកគេមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាឡើយ ដោយហេតុថាលោក ហ៊ុន ម៉ាណែត បានតំណែងនេះពីការផ្ទេរអំណាចពីឪពុកតាមរយៈការបោះឆ្នោត«ក្លែងក្លាយ»៕