រំលងទៅមាតិកាចម្បងតើកូនៗលោក ហ៊ុន សែន បានលុយពីណាទិញផ្ទះនៅអាមេរិក ពេលកំពុងសិក្សានៅឡើយ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែឆ្លើយតបទៅនឹងអ្នករិះគន់ថា លោកគ្មានទ្រព្យសម្បត្តិលាក់ទុកនៅក្រៅប្រទេសទេ ហើយថាបើមន្ត្រីណាយក ទ្រព្យរបស់ខ្លួន ទៅលាក់ទុកនៅក្រៅប្រទេសគឺជាមនុស្សភ្លើ។ ទោះជាយ៉ាងណា កូនៗរបស់លោក ហ៊ុន សែន ទាំងកូនបង្កើត និងកូនប្រសា សុទ្ធតែមាន ទ្រព្យសម្បត្តិនៅក្រៅប្រទេស តម្លៃខ្ទង់លានដុល្លារ។
លោក ជុន ច័ន្ទបុត្រ សូមជូនសេចក្ដីរាយការណ៍ អំពីផ្ទះមួយដែលកូនទាំងបួនរបស់លោក ហ៊ុន សែន បានទិញ និងលក់រួមគ្នា នៅសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីរាយការណ៍នេះ លោកអ្នកនាងនឹងបានជ្រាបអំពី ថាតើកូនលោក ហ៊ុន សែន បានលុយពីប្រភពណាដើម្បីបានយក ទៅទិញផ្ទះ នៅជាយក្រុង New York ដែលមានតម្លៃជាងកន្លះលានដុល្លារ តាំងពីពួកគេមានវ័យជាសិស្សនិស្សិតនៅឡើយ៖