រំលងទៅមាតិកាចម្បងជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលអន្តរាគមន៍ទៅធនាគារពន្យារពេលពលរដ្ឋសងបំណុល
ជនភៀសខ្លួននិងពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៩០នាក់ កាលពីព្រឹកថ្ងៃទី៧វិច្ឆិកា ជួបជុំគ្នាសម្ដែងមតិនៅសួនសាធារណៈមួយក្នុងទីក្រុងបាងកកទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អន្តរាគមន៍ទៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលពលរដ្ឋសងបំណុលរយៈពេល១ឆ្នាំ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋសព្វថ្ងៃ ប៉ះពាល់ជីវភាពធ្ងន់ធ្ងរហើយពុំមានលទ្ធភាពរកប្រាក់សងធនាគារឡើយ។