ស្រី​ខ្មែរ​ស្រី​ខ្មៅ​ចិត្ត​ល្អ​ជា (បទ​ពាក្យ​៧)

១. ស្រី​ខ្មែរ​ស្រី​ខ្មៅ​មិន​ដូច​គេ ស្រី​ល្អ​ម្ល៉េះ​ទេ​ថែ​ប្រាសាទ ស្រី​ខ្មែរ​ស្រី​ខ្មៅ​តែង​ខ្លួន​ស្អាត ស្រី​ថែ​ប្រាសាទ​បុរាណ​ខ្មែរ។

២. ស្រី​ខ្មែរ​ស្រី​ខ្មៅ​ស្រស់​ស្រអែម ស្រី​ញញឹម​ថែម​ស្លៀក​ដូច​ម៉ែ ស្រី​ខ្មៅ​ញញឹម​ស្រស់​ដូច​ខែ ស្រី​ខ្មៅ​ស្គាល់​តែ​សន្តិភាព។

៣. ស្រី​ខ្មែរ​ស្រី​ខ្មៅ​ហៅ​ក្លាហាន ស្រី​ខ្មៅ​ភុំ​ផាន​ឆ្លាត​ពេញ​ប្រៀប ស្រី​ខ្មែរ​ស្រី​ខ្មៅ​មាន​របៀប ចេះ​ល្បុក្កតោ​ទៀត​ជាតិ​ខ្មែរ​ល្បី។

៤. ស្រី​ខ្មែរ​ស្រី​ខ្មៅ​គិត​កសាង សម្អិតសម្អាង​ទាំង​យប់​ថ្ងៃ ចិត្ត​គិត​ទៅ​មុខ​ភ្នែក​រំពៃ សាង​គ្រប់​អ្វីៗ​ឲ្យ​ខ្មែរ​ល្អ។

៥. ស្រី​ខ្មែរ​ស្រី​ខ្មៅ​ប្រាជ្ញា​វៃ ជួយ​ខ្មែរ​ប្រុស​ស្រី​ឲ្យ​បវរ ស្រី​ខ្មែរ​ស្រី​ខ្មៅ​ចិត្ត​ស្មោះ​ស ស្រី​ខ្មៅ​ស្រី​ល្អ​ចិត្ត​ល្អ​ជា។

៦. ស្រី​ខ្មែរ​ស្រី​ខ្មៅ​ត្រឹម​រាងកាយ ស្រី​ខ្មៅ​ស្រស់ស្រាយ​គ្រប់​វេលា ស្រី​ខ្មៅ​ចេះ​ជួយ​ដោះស្រាយ​គ្នា ឲ្យ​ផុត​វេលា​ដែល​ជួប​ទុក្ខ។

៧. ស្រី​ខ្មែរ​ស្រី​ខ្មៅ​ចេះ​តស៊ូ ធ្វើ​ល្អ​គំរូ​សឹង​គ្រប់​មុខ ស្រី​ខ្មៅ​ស្រី​ខ្មែរ​ថែ​ម៉ែ​ពុក ស្រី​សង្ឃឹម​សុខ​ទុក្ខ​ចាក​ឆ្ងាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។