កំណាព្យ ១ មិថុនា

បទ​កាក​គតិ

ដោយ៖ យី ឆេងអ៊ួ (ប៉េង)

១. មួយ​មិថុនា ទិវា​អស្ចារ្យ ថ្នាក់​អន្តរជាតិ សិទ្ធិ​ជា​សកល មនុស្ស​ម្នា​ព្រោងព្រាត ខិតខំ​ខ្មីឃ្មាត ជ្រោម​សិទ្ធិ​កុមារ។

២. ដោយឡែក​ជាតិ​ខ្មែរ ក៏​មិន​ធ្វេស​ដែរ ស្ទួយ​ឲ្យ​ខេមរា ទំពាំង​ស្នង​ជាតិ ឲ្យ​បាន​ថ្លៃថ្លា ឲ្យ​ទៅ​សាលា កុមារ​ចេះ​ដឹង។

៣. មិន​តែ​ប៉ុណ្ណោះ ប្រឹងប្រែង​ទាំង​អស់ ឲ្យ​ស្រស់​ព្រលឹង មាន​សុខភាព​ល្អ មាន​ការ​ចេះ​ដឹង រស់​ក្នុង​លំនឹង សេចក្ដី​ថ្លៃថ្នូរ។

៤. កុមារ​សប្បាយ ចូលរួម​រីករាយ ក្រុង​ស្រែ​ហែហូរ ពុក​ម៉ែ​យាយ​តា មើល​ថែ​មិន​ថ្ងូរ អាណិត​អាសូរ កុមារ​គ្រប់​រូប៕៚