វស្សា​ជ្រះ​ថ្លា

ដោយ យី ឆេងអ៊ួ (ប៉េង)

បទ​កាកគតិ

១.ចូល​ព្រះវស្សា អស់​ជន​ខេមរា គួរ​រក្សា​សីល កាន់​ធម៌​សុចរិត ពិត​មិន​រេចរឹល ខំ​រក្សា​សីល ទើប​ជួប​និព្វាន។

២.លះ​បង់​កំណាញ់ រក​សប្បុរស​វិញ កុំ​នៅ​អឹមអៀន សន្សំ​តិចៗ ចូល​ខ្លួន​បួស​រៀន យក​ធម៌​ធ្វើ​ស្ពាន មនុស្ស​ឆ្លង​បាន​ច្រើន។

៣.ប្រគេន​ព្រះសង្ឃ ត្រូវ​ហ៊ាន​លះ​បង់ បុណ្យ​នឹង​កើត​កើន ចង្ហាន់​បិណ្ឌបាត គួរ​ខំ​ក្រវើន បើ​លះ​បាន​ច្រើន បុណ្យ​កើន​ទ្វេ​ដង។

៤.បុណ្យ​ចូល​វស្សា ទោះ​នៅ​ស្រុក​ណា មួយ​ឆ្នាំ​មាន​ម្តង ដូច្នេះ​គួរ​ឆ្លៀត ធ្វើ​កុំ​សៅហ្មង នោះ​បុណ្យ​ដែល​ប៉ង នឹង​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។