១. ព្រះអាទិត្យចាប់ផ្ដើមរះហើយ មិត្តកុំកន្តើយឆាប់ភ្ញាក់ណា
ក្រោកឡើងរៀបចំទៅសាលា ជម្រាបម៉ាក់ប៉ាឲ្យបានជ្រាប។
២. សិស្សល្អត្រូវស្ដាប់ដំបូន្មាន លោកគ្រូបង្រៀនស្គាល់ខ្ពស់ទាប
ប្រើពាក្យគួរសមឫកសុភាព ជារៀងដរាបសមសិស្សល្អ។
៣. ស្ដាប់ដំបូន្មានឪពុកម្ដាយ តាំងចិត្តរីករាយដោយស្មោះស
គុណឪពុកម្ដាយខ្ពស់បវរ ទោះស្រីស្រស់ល្អប្រៀបមិនបាន។
៤. នៅផ្ទះត្រូវចេះជួយពុកម៉ែ ការងារហូរហែសម្រាលប្រាណ
ធ្វើការមិនត្អូញណាកល្យាណ គ្រួសារសុខសាន្តព្រោះកូនល្អ៕
