ប្រមាត់​ប្រមង់

ដោយ យី ឆេងអ៊ួ (ប៉េង)

(បទកាកគតិ)

១. ប្រមាត់​ប្រមង់ ប្រមាត់​នាំ​បង់ ប្រមង់​នាំ​បាត់
ប្រមាត់​ប្រមង់ នាំ​ខ្មែរ​ខ្ចាយ​ខ្ចាត់ រដ្ឋ​គួរ​ទប់​ស្កាត់
ប្រមាត់​ប្រមង់។

២. កាល​ជំនាន់​មុន ខ្មែរ​ជួប​ស៊យ​ស៊ុន ជួប​រឿង​ខាត​បង់
ប្រមាត់​ប្រមង់ នាំ​គ្នា​ដើរ​ស្កាត់ លួច​គៃ​បំបាត់
ជីវិត​ក្មេងៗ។

៣. ដល់​ពេល​ឥឡូវ ជួប​រឿង​អាស្រូវ ផ្អើល​អស់​គេ​ឯង
ប្រមាត់​ប្រមង់ មិន​ចេះ​កោត​ក្រែង សម្លាប់​ក្មេងៗ
វះ​យក​ក្រលៀន។

៤. តើ​ពិត​ឬ​ទេ? សូម​ជួយ​ជាតិ​ខ្មែរ គ្រប់​អស់​កោះ​កៀន
រាវ​រក​ការ​ពិត មនុស្ស​វះ​ក្រលៀន កុំ​ឲ្យ​បៀតបៀន
ខ្មែរ​ត​ទៅ​ទៀត។

៥. បើ​សិន​ការ​ពិត រដ្ឋ​គួរ​រឹតត្បិត ការពារ​ញោមញាតិ
ឈប់​ឲ្យ​សត្រូវ ធ្វើ​បាប​ខ្មែរ​ទៀត ក្រែង​លិច​លង់​ជាតិ
ស្ដារ​វិញ​លែង​បាន៕