ជញ្ជីង​ត្រី

(បទ​ពាក្យ​៩​ធម្មតា)

១. លើ​លោកិយ ជញ្ជីង​ត្រី តែង​តែ​មាន ចិត្ត​ស្រេក​ឃ្លាន ដ្បិត​ចង់​មាន ភ្លាម​ផ្លូវ​កាត់
វង្វេង​ធាតុ ឃ្លាត​ធម៌អាថ៌ លោក​កម្ចាត់ ប្រឡាយ​ខ្វាត់ ចាត់​សង្រេង បាច​យក​ត្រី។

២. ជញ្ជីង​ស្រែ ក្រុង​ស្រុក​ម៉ែ ខ្ចី​គីឡូ បូល​កូន​ដូរ ប្រាំពីរ​ខាំ ជា​សក្ខី
ខិត​ខំ​ខាត់ ភ្លើង​បង្កាត់ សែន​អប្រិយ ខាត​សិរី ធ្លាក់​ដល់​ដី សីលធម៌​រស់។

៣. គួរ​ឱ្យ​ខ្ពើម រើម​រអើម សើម​មិន​ជ្រះ ខំ​រូតរះ ស្រវា​ឱប ស្រោប​ពេញ​ពោះ
មិន​ចេះ​អៀន ប្រៀន​ខ្លួន​ឯង ស្ដែង​កិត្តិយស រស់​ក្នុង​ឈ្មោះ សែន​ពីរោះ លើ​ប្រឹថពី។

៤. ក្រឡៃមេឃ ជ្រែក​វាតា ល្វែង​គន្លង ស្លូត​ក្លាយ​ជង ខុស​ទំនង រង​ខ្ជាខ្ជី
ថ្លឹង​មិន​ស្មើ ស្ល​ប្រហើរ ដើរ​បេះ​ជីរ ត្របាក់​ញី ថែម​ជាន់​ឈ្លី កេរ​ដូនតា។

៥. វាស់​ប្រុស​ស្រី ជន​ប្រុស​ស្រី ក្រី​នគរ ខ្លះ​យំ​ឈរ រ​មិន​បាន ច្រាន​សង្ខារ
ស្ពាយ​ច្រវាក់ ពោល​វា​ស្លាក់ ចាក់​តម្រា ហួស​មាត្រា ចារ​ទុក្ខ​សោក បោក​ចិត្ត​ម៉ែ។

៦. ខ្នាត​ជំនួយ មិន​ដែល​ស្ទួយ ស្មៅ​ជើង​ក្រាស់ គាប​ជាក់​ច្បាស់ មិន​ឱ្យ​ប្រាស ខូង​កែង​ស្រែ
នាម​សាលា ដំបូង​ពិត បុក​រុក​ប្រែ ធ្វើ​ភ្នែក​ថ្លែ មិន​យល់​ខ្មែរ ស្រែ​ជម្រៅ។

៧. ជជែក​គ្នា ឃ្លាត​វ៉ា ដូច​ផ្សារ​ត្រី មួយ​ពីរ​បី មិន​ត្រូវ​ថ្លៃ ខុស​រាងរៅ
សំណែន​ខ្ពស់ ទើប​យល់​មុខ គុក​មិន​ទៅ ស្រែ​ភូមិ​ព្នៅ ឃុំ​ពោធិ៍​យំ ជ្រំ​ចិញ្ច្រាំ។

៨. ខុស​តម្លៃ ច្នៃ​បញ្ជូន មិន​ខ្ចី​គិត ខ្វះ​ទ្រព្យ​ពិត ជំរិត​ការ តាម​ចំណាំ
ស្ពាន​កណ្ដាល សម្រេច​កិច្ច ហេតុ​ក្ដីក្ដាំ ទោះ​ច្រើន​ឆ្នាំ ចាំ​ប្រហារ ឆា​ស្មៅ​ទាប។

៩. ដើរ​ចុះ​ឡើង រោយ​ចំបើង ពីរ​បី​លម ស្រែ​រញម គេ​មិន​ព្រម ដ្បិត​ជញ្ជាប
មិន​ស្កប់​ចិត្ត ខ្នាត​ក្រមក្រឹត្យ កំហឹង​លាភ បើ​ចេះ​ស្ទាប បច្ច័យ​រាប សម្រួច​ត្រឹម។

១០. ថ្នាក់​កណ្ដាល រង្វាស់​ពីរ នាម​ពោះ​ធំ ពិបាក​សុំ ដើម​ត្រុំ​អ្ហើយ តោង​ចិញ្ចឹម
សោហ៊ុយ​សព្វ ច្រប់​ហូប​ចុក ស្លែ​កក​ស្នឹម លក់​អស់​ខឹម ទ្រនាប់​គ្រួ សួរ​មិន​ចេញ។

១១. ចំណាយ​ខោល ចោល​មិន​បាន ស្រាន្ត​អន្លាយ ចិត្ត​មិន​ស្រាយ កាយ​ក្ដុកក្ដួល អួល​មាត់​ស្ញេញ
អស់​ស្រែ​ស្រុក ប្រហុក​ម៉ែ ខែ​ប្រដេញ ពី​ម្សិលមិញ និង​ថ្ងៃ​ស្អែក ស្រែក​មិន​ស្រេច។

១២. ថ្នាក់​ឧត្ដម ច្រំ​ប្រកាប់ ចាប់​ប្រចែង ដាក់​កញ្ច្រែង ថ្នាក់​កំពូល ខ្ពស់​បណ្ដាច់
ទឹក​ចុង​ក្រោយ ក្ដី​ត្រាណត្រើយ កើយ​ប្ដូរ​សាច់ ទម្រាំ​ស្រេច ភ្នំ​ឈើ​កាច់ រំលីង​ថ្ម។

១៣. ខ្ញី​ខ្ញុក​ខ្ញែរ ប្រើ​ចាក់​ខ្សែ ពិបាក​កាច់ ទោះ​បី​សាច់ លេប​ត្របាក់ មិន​ស្គាល់​ល្អ
ខុស​ជា​ត្រូវ អង្ករ​ស្រូវ ខ្មៅ​ជា​ស គ្រឿង​លំអ ស្រ​ស្រង់​ទុន ទោស​ជា​គុណ។

១៤. ថ្លឹង​សត្វ​ខ្វែក ចែក​មិន​ត្រូវ ស្កូវ​អប្រិយ ចាប់​ផែន​ដី ទ្រាប់​អង្គុយ ដាក់​ទារុណ
ដង​ផង​ខ្លួន សឹក​ក្រឡា សំលៀង​ពុន ស្មៅ​ចុន​គ្រុន គ្មាន​ប្រណី ជរា​ស្បូវ។

១៥. ជញ្ជីង​ថ្មី ជញ្ជីង​ត្រី ប្រើ​សមាន​ពីរ ដង​គិរី ស៊ី​រដូវ ឡើង​ក៏​ត្រូវ
ស្រក​ក៏​កប ស្រប​មាត្រា ចារ​តម្រូវ ពេល​ថ្លឹង​ស្រូវ បង្ខិត​កូន ដេក​ស្រមុក។

១៦. បើ​យក​ល្អ ចរ​ឱ្យ​ឆ្ងាយ ការ​ថ្លឹង​ត្រី ចាំ​ក្រញី ឆី​ក្រញៅ ឆៅ​តត្រុក
មិន​ខ្វាយខ្វល់ ទូក​លិចលង់ ជង់​លង់​ភក់ ចៃ​ក្រឡុក ចុក​សង្គម គ្រលំ​លាភ។

១៧. ជំនួញ​ត្រី នាំ​ផែនដី ក្រឡាប់​ផ្ងារ ឆ្ងាយ​សាលា ចារ​ទម្លាប់ ធ្លាប់​រាបទាប
គួរ​ជួញ​ជិត គិត​ជៀសវាង ក្ដីក្ដាំ​ឃ្នាប សូម​ជ្រួតជ្រាប គាប​ផុត​ទុក្ខ ជង្រុក​កម្ម៕

១. លើ​លោកិយ ជញ្ជីង​ត្រី តែង​តែ​មានចិត្ត​ស្រេក​ឃ្លាន ដ្បិត​ចង់​មាន ភ្លាម​ផ្លូវ​កាត់
វង្វេង​ធាតុ ឃ្លាត​ធម៌អាថ៌ លោក​កម្ចាត់ប្រឡាយ​ខ្វាត់ ចាត់​សង្រេង បាច​យក​ត្រី។

២. ជញ្ជីង​ស្រែ ក្រុង​ស្រុក​ម៉ែ ខ្ចី​គីឡូបូល​កូន​ដូរ ប្រាំពីរ​ខាំ ជា​សក្ខី
ខិត​ខំ​ខាត់ ភ្លើង​បង្កាត់ សែន​អប្រិយខាត​សិរី ធ្លាក់​ដល់​ដី សីលធម៌​រស់។

៣. គួរ​ឱ្យ​ខ្ពើមរើម​រអើមសើម​មិន​ជ្រះខំ​រូតរះស្រវា​ឱបស្រោប​ពេញ​ពោះ
មិន​ចេះ​អៀនប្រៀន​ខ្លួន​ឯង ស្ដែង​កិត្តិយសរស់​ក្នុង​ឈ្មោះសែន​ពីរោះលើ​ប្រឹថពី។

៤. ក្រឡៃមេឃ ជ្រែក​វាតាល្វែង​គន្លងស្លូត​ក្លាយ​ជងខុស​ទំនងរង​ខ្ជាខ្ជី
ថ្លឹង​មិន​ស្មើស្ល​ប្រហើរដើរ​បេះ​ជីរត្របាក់​ញីថែម​ជាន់​ឈ្លីកេរ​ដូនតា។

៥. វាស់​ប្រុស​ស្រីជន​ប្រុស​ស្រីក្រី​នគរខ្លះ​យំ​ឈររ​មិន​បានច្រាន​សង្ខារ
ស្ពាយ​ច្រវាក់ពោល​វា​ស្លាក់ចាក់​តម្រាហួស​មាត្រាចារ​ទុក្ខ​សោកបោក​ចិត្ត​ម៉ែ។

៦. ខ្នាត​ជំនួយមិន​ដែល​ស្ទួយស្មៅ​ជើង​ក្រាស់គាប​ជាក់​ច្បាស់មិន​ឱ្យ​ប្រាសខូង​កែង​ស្រែ
នាម​សាលាដំបូង​ពិតបុក​រុក​ប្រែធ្វើ​ភ្នែក​ថ្លែមិន​យល់​ខ្មែរស្រែ​ជម្រៅ។

៧. ជជែក​គ្នាឃ្លាត​វ៉ាដូច​ផ្សារ​ត្រីមួយ​ពីរ​បីមិន​ត្រូវ​ថ្លៃខុស​រាងរៅ
សំណែន​ខ្ពស់ទើប​យល់​មុខគុក​មិន​ទៅស្រែ​ភូមិ​ព្នៅឃុំ​ពោធិ៍​យំ ជ្រំ​ចិញ្ច្រាំ។

៨. ខុស​តម្លៃច្នៃ​បញ្ជូនមិន​ខ្ចី​គិតខ្វះ​ទ្រព្យ​ពិតជំរិត​ការតាម​ចំណាំ
ស្ពាន​កណ្ដាលសម្រេច​កិច្ចហេតុ​ក្ដីក្ដាំទោះ​ច្រើន​ឆ្នាំចាំ​ប្រហារឆា​ស្មៅ​ទាប។

៩. ដើរ​ចុះ​ឡើងរោយ​ចំបើងពីរ​បី​លមស្រែ​រញមគេ​មិន​ព្រមដ្បិត​ជញ្ជាប
មិន​ស្កប់​ចិត្តខ្នាត​ក្រមក្រឹត្យកំហឹង​លាភបើ​ចេះ​ស្ទាបបច្ច័យ​រាបសម្រួច​ត្រឹម។

១០. ថ្នាក់​កណ្ដាលរង្វាស់​ពីរនាម​ពោះ​ធំពិបាក​សុំដើម​ត្រុំ​អ្ហើយតោង​ចិញ្ចឹម
សោហ៊ុយ​សព្វច្រប់​ហូប​ចុកស្លែ​កក​ស្នឹមលក់​អស់​ខឹមទ្រនាប់​គ្រួសួរ​មិន​ចេញ។

១១. ចំណាយ​ខោល ចោល​មិន​បាន ស្រាន្ត​អន្លាយ ចិត្ត​មិន​ស្រាយកាយ​ក្ដុកក្ដួល អួល​មាត់​ស្ញេញ

អស់​ស្រែ​ស្រុកប្រហុក​ម៉ែខែ​ប្រដេញពី​ម្សិលមិញនិង​ថ្ងៃ​ស្អែកស្រែក​មិន​ស្រេច។

១២. ថ្នាក់​ឧត្ដមច្រំ​ប្រកាប់ចាប់​ប្រចែងដាក់​កញ្ច្រែងថ្នាក់​កំពូលខ្ពស់​បណ្ដាច់
ទឹក​ចុង​ក្រោយ ក្ដី​ត្រាណត្រើយកើយ​ប្ដូរ​សាច់ទម្រាំ​ស្រេចភ្នំ​ឈើ​កាច់រំលីង​ថ្ម។

១៣. ខ្ញី​ខ្ញុក​ខ្ញែរប្រើ​ចាក់​ខ្សែពិបាក​កាច់ទោះ​បី​សាច់លេប​ត្របាក់មិន​ស្គាល់​ល្អ
ខុស​ជា​ត្រូវអង្ករ​ស្រូវខ្មៅ​ជា​សគ្រឿង​លំអស្រ​ស្រង់​ទុនទោស​ជា​គុណ។

១៤. ថ្លឹង​សត្វ​ខ្វែកចែក​មិន​ត្រូវស្កូវ​អប្រិយចាប់​ផែន​ដីទ្រាប់​អង្គុយដាក់​ទារុណ

ដង​ផង​ខ្លួនសឹក​ក្រឡាសំលៀង​ពុនស្មៅ​ចុន​គ្រុនគ្មាន​ប្រណីជរា​ស្បូវ។

១៥. ជញ្ជីង​ថ្មីជញ្ជីង​ត្រីប្រើ​សមាន​ពីរដង​គិរីស៊ី​រដូវឡើង​ក៏​ត្រូវ
ស្រក​ក៏​កបស្រប​មាត្រាចារ​តម្រូវពេល​ថ្លឹង​ស្រូវបង្ខិត​កូនដេក​ស្រមុក។

១៦. បើ​យក​ល្អចរ​ឱ្យ​ឆ្ងាយការ​ថ្លឹង​ត្រីចាំ​ក្រញីឆី​ក្រញៅឆៅ​តត្រុក
មិន​ខ្វាយខ្វល់ទូក​លិចលង់ជង់​លង់​ភក់ចៃ​ក្រឡុកចុក​សង្គមគ្រលំ​លាភ។

១៧. ជំនួញ​ត្រីនាំ​ផែនដីក្រឡាប់​ផ្ងារឆ្ងាយ​សាលាចារ​ទម្លាប់ធ្លាប់​រាបទាប
គួរ​ជួញ​ជិតគិត​ជៀសវាង ក្ដីក្ដាំ​ឃ្នាបសូម​ជ្រួតជ្រាបគាប​ផុត​ទុក្ខជង្រុក​កម្ម៕