កុំ​ភ្លេច​ស្រុក​ទេស

(បទ​ពាក្យ​ប្រាំពីរ)

១. មិត្ត​អើយ​បើ​ទៅ​រៀន​ក្រៅ​ស្រុក ប្រញាប់​សម្រុក​ឆាប់​វិលវៃ
មក​ជួយ​សាង​ជាតិ​កុំ​សង្ស័យ ចាស់​ក្មេង​ប្រុស​ស្រី​ជាតិ​ត្រូវ​ការ។

២. បើ​មិន​ត្រឡប់​ខាត​ខេមរា ក្រុង​ស្រែ​ចំការ​អ្នក​ណា​សាង
ពុក​ម៉ែ​សង្ឃឹម​ជា​ទី​អាង តឹកតាង​គឺ​មាន​តែ​មិត្ត​ហើយ។

៣. បើ​មិត្ត​ត្រឡប់​មក​ជួយ​ទៀត ពុក​ម៉ែ​ញោមញាតិ​ពិត​ល្ហែល្ហើយ
អស់​អ្នក​ប្រាជ្ញ​ខ្មែរ​កុំ​កន្តើយ សាង​ជាតិ​ឲ្យ​ទាន់​កម្លាំង៕