១. ពាក្យ តេ ពាក្យ ខល ខ្មែរប្រើចាំស្ទាត់ ខ្មែរប្រើគ្រប់ម៉ាត់ ឥតដាច់ឡើយណា
តេ ខល ទៅញាតិ ពុក ម៉ែ សង្សារ ទូរស័ព្ទថ្ងៃណា ក៏ថាពាក្យនេះ។
២. ពាក្យ តេ ពាក្យ ខល ជាពាក្យបរទេស ខ្មែរបែរជាធ្វេស ប្រើមិនត្រឹមត្រូវ
ប្រើលាយពាក្យខ្មែរ នាំឲ្យអាស្រូវ ដល់យូរៗទៅ គង់បាត់ពាក្យខ្មែរ។
៣. ពាក្យតេ ពាក្យខល ន័យដូចម្តេចដែរ ន័យមកជាខ្មែរ ថាហៅទូរស័ព្ទ
សូមខ្មែរប្រើឲ្យ បានត្រូវក្បួនច្បាប់ ខ្មែរងាយស្រួលស្តាប់ មិនស្លាប់ពាក្យខ្មែរ។
៤. កុំប្រើ តេ ខល នោះទើបពូកែ បើប្រើពាក្យខ្មែរ កែឲ្យត្រូវខ្នាត
ប្រើហៅទូរស័ព្ទ ទើបសមអ្នកឆ្លាត តេ ខល ត្រូវខ្នាត Say "I call you" ។
៥. តេ ខល ខ្មែរអើយ គួរតែគិតគូរ ប្រើឃ្លាគំរូ ខ្ញុំហៅទូរស័ព្ទ
ឃ្លាខ្មែរសុទ្ធសាធ ខ្មែរមានឃ្លាស្រាប់ សូមឈប់បង្អាប់ ភាសាខ្មែរយើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
