វេទិកា​អ្នក​ស្ដាប់​៖ តើ​ពលរដ្ឋ​គ្រប់រូបគួរ​ធ្វើ​បែប​ណា ដើម្បី​តបស្នង​ដល់​អ្នក​ហ៊ាន​លះបង់​ជីវិត និង​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​បុព្វហេតុ​ជាតិ និង​បរិស្ថាន?

0:00 / 0:00

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី១៦ កក្កដា​ ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ប្រជាពលរដ្ឋ​គ្រប់រូប គួរ​ធ្វើ​បែប​ណា ដើម្បី​តបស្នង​ដល់​អ្នក ដែល​ហ៊ាន​លះបង់​ជីវិត និង​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​បុព្វហេតុ​ជាតិ និង​បរិស្ថាន?

មនុស្ស​មួយ​ចំនួន​សុខចិត្ត​ស្លាប់ ឬ​ជាប់​គុក នៅ​ក្នុង​ប្រទេស មិន​យក​ជម្រើស​រត់​គេច​ខ្លួន ដើម្បី​សុវត្ថិភាព​ទេ ក្នុង​នោះ រួម​មាន លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឈុទ្ធ វុទ្ធី សកម្មជន​ព្រៃឈើ និង​បណ្ឌិត កែម ឡី អ្នកវិភាគ​អំពី​បញ្ហា​សង្គម និង​នយោបាយ​ដ៏​ល្បី​ឈ្មោះ។ ពួក​គាត់​ទាំង​បី​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

រីឯ​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ សុខចិត្ត​ជាប់​គុក មិន​រត់​ចោល​ស្រុក​ដែរ។

តើ​ការ​ហ៊ាន​លះបង់​ជីវិត និង​សេចក្ដី​សុខ​របស់​អ្នក​ទាំង​នេះ បាន​ផ្ដល់​គំរូ​ភាព​បែប​ណា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ?

តើ​ប្រជាពលរដ្ឋ​គ្រប់រូប គួរ​ធ្វើ​បែប​ណា ដើម្បី​តបស្នង​ដល់​អ្នក ដែល​ហ៊ាន​លះបង់​ជីវិត និង សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​បុព្វហេតុ​ជាតិ និង​បរិស្ថាន?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក អាឡិច ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤៕