វេទិកា​អ្នក​ស្ដាប់​៖ តើ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ នឹង​មាន​ផល​វិបាក​បែប​ណា​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី​នេះ?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃអង្គារ ទី៩ ខែមករា​ ​ពិភាក្សា​អំពី​ប្រធានបទ៖ តើ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ នឹង​មាន​ផល​វិបាក​បែប​ណា​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី​នេះ?

រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បាន​ស្វាគមន៍​ឆ្នាំ​ថ្មី ដោយ​ការ​ចាប់ចង​អ្នក​បញ្ចេញ​មតិ​រិះគន់​ដាក់​គុក និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ ដូច​រដ្ឋាភិបាល​អាណត្តិ​មុនៗ ដែរ រដ្ឋាភិបាល​ថ្មី​នេះ បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ក្នុង​ការ​បំបិទ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង។

តើ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ នឹង​មាន​ផល​វិបាក​បែប​ណា​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​នេះ រវាង​លោក យ៉ង ចាន់តារា ជាមួយ​លោក នី សុខា ប្រធានសមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក និង​លោក វ៉ន ចាន់ឡូត អ្នកសិក្សា​ផ្នែក​ច្បាប់ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។