វេទិកាអ្នកស្ដាប់៖ ការ​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​រងគ្រោះ​ពី​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន

ដោយ សុជីវី
2024.01.23
វេទិកាអ្នកស្ដាប់៖ ការ​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​រងគ្រោះ​ពី​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន អ្នកស្រី ស៊ុន ម៉ាលី ប្រធានផ្នែក​ការពារ​សិទ្ធិស្ត្រី កុមារ និង​ការ​ជួញដូរមនុស្សនៃសមាគម​អាដហុក (ADHOC)។
Photo: RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃអង្គារ ទី២៣ ខែមករា ពិភាក្សា​អំពី​ប្រធានបទ៖ តើ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​កុំ​ឱ្យ​ស្ត្រី​ជួប​រឿង​ត្រូវ​គេ​បោក ជួញដូរ ព្រមទាំង​រង​អំពើ​ហិង្សា?

ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​នៅ​តែ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន។ ស្ត្រី​រងគ្រោះ​មួយ​ចំនួន​បាន​រួច​ខ្លួន​វិល​មក​ទឹកដី​កំណើត​វិញ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ស្ត្រី​ទាំង​នោះ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ និង​បាក់ស្បាត​ដោយសារ​រង​ទារុណកម្ម អំពើ​ហិង្សា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ពី​គ្រួសារ​ចិន​មួយ​ចំនួន។

តើ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​កុំ​ឱ្យ​ស្ត្រី​ជួប​រឿង​ត្រូវ​គេ​បោក ជួញដូរ ព្រមទាំង​រង​អំពើ​ហិង្សា​បែបនេះ?

ក្នុង​ករណី​ស្ត្រី​ជួប​រឿង​បែប​នេះ តើ​អាច​ជួយ​សង្គ្រោះ​តាម​របៀបណា?

ចំណែក​លោក​អ្នកនាង​វិញ​គួរ​ជួយ​បែប​ណា​នៅ​ពេល​បាន​ដឹង​ថា មាន​ស្ត្រី​ខ្មែរ​ណា​ម្នាក់​កំពុង​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន?

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។