វេទិកា​អ្នក​ស្ដាប់៖ តើ​របប​ត្រកូល ហ៊ុន ចាប់​ខ្លួន​បងប្អូន សាច់ញាតិ អ្នក​ប្រឆាំង​ដាក់​គុក ជា​អំពើ​ភេរវកម្ម​ដែរ​ឬ​ទេ?

0:00 / 0:00

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​រាត្រី​ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ពិភាក្សា​លើ​ប្រធានបទ៖ តើ​របប​ត្រកូល ហ៊ុន ចាប់​ខ្លួន​បងប្អូន សាច់ញាតិ អ្នក​ប្រឆាំង​ដាក់​គុក ជា​អំពើ​ភេរវកម្ម​ដែរ​ឬ​ទេ?

អ្នកវិភាគ​លើក​ឡើង​ថា អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ធ្វើ​នយោបាយ​យក​ពលរដ្ឋ​ខ្លួន​ឯង ដែល​ប្រឆាំង​ខ្លួន​ជា​សត្រូវ និង​ចាត់​ទុក​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​ឧទ្ទាម​ជា​ដើម។

ក្រៅ​ពី​លោក​បាន​ហៅ​ក្រុម​អ្នក​ប្រឆាំង​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​ហើយ​នោះ លោក ហ៊ុន សែន ក៏​ប្រើ​ល្បិច​នយោបាយ​សងសឹក​ដែរ។ ចំពោះ​អ្នក​រិះគន់ ឬ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ នៃ​របប​ត្រកូល ហ៊ុន ចាប់​ដាក់​គុក។

ដោយ​ឡែក​សម្រាប់​អ្នក​អ្នក​រិះគន់ ឬ​អ្នក​ប្រឆាំង​នៅ​ក្រៅ​ស្រុក​វិញ លោក ហ៊ុន សែន មិន​អាច​ធ្វើ​អ្វី​ពួក​គេ​បាន​នោះ លោក​ប្រើ​យុទ្ធសាស្ត្រ​ចាប់​បងប្អូន សាច់ញាតិ​នៅ​ក្នុង​ស្រុក​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ ដើម្បី​ឱ្យ​សាច់ញាតិ​បងប្អូន​នៅ​ក្រៅ​ស្រុក ឱ្យ​សុំទោស និង​ចុះចូល​រួមរស់​ជាមួយ​រដ្ឋាភិបាល។ ជាក់ស្ដែង​ដូចជា ករណី​លោក ហៃ វណ្ណា ត្រូវ​បាន​អាជ្ញាធរ​របប​ត្រកូល ហ៊ុន ចាប់​ប្អូន​ប្រុស​របស់​លោកធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ជា​ថ្នូរ​នៃ​ការ​ចុះចូល​ជាមួយ​រដ្ឋាភិបាល និង​ករណី​ចុង​ក្រោយ​គឺ ករណី​អាជ្ញាធរ​ចាប់​ខ្លួន​ឪពុក​របស់​លោក ស៊ន តារា ជា​ដើម។

តើ​ការ​ប្រើ​ល្បិចកល​នយោបាយ​ចាប់​បងប្អូន សាច់ញាតិ ឬ​ឪពុក​ម្ដាយ​របស់​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​នេះ ជា​អំពើ​ភេរវកម្ម​ដែរ​ឬ​ទេ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក ស៊ន តារា អ្នក​អត្ថាធិប្បាយនយោបាយ និង​លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី១៧ ខែធ្នុ ឆ្នាំ២០២៤៕