​វេទិកា​អ្នក​ស្ដាប់​៖ តើ​រដ្ឋាភិបាល​យក​ប្រាក់​ចំណូល​ពី​ការ​ជីក​មាស​នៅ​ខេត្តមណ្ឌលគិរី ទៅ​ធ្វើ​អ្វី បាន​ជា​ចាំបាច់​ត្រូវ​ប្រមូល​លុយ​ពី​ពលរដ្ឋ យក​ទៅ​អភិវឌ្ឍន៍​ខេត្ត​នេះ​​វិញ?

ដោយ ជុន ច័ន្ទបុត្រ
2024.09.06
​វេទិកា​អ្នក​ស្ដាប់​៖ តើ​រដ្ឋាភិបាល​យក​ប្រាក់​ចំណូល​ពី​ការ​ជីក​មាស​នៅ​ខេត្តមណ្ឌលគិរី ទៅ​ធ្វើ​អ្វី បាន​ជា​ចាំបាច់​ត្រូវ​ប្រមូល​លុយ​ពី​ពលរដ្ឋ យក​ទៅ​អភិវឌ្ឍន៍​ខេត្ត​នេះ​​វិញ? កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង និង​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម។
រូប៖ ហ្វេសប៊ុកកញ្ញា លី ស្រីស្រស់

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃសុក្រ ទី៦ កញ្ញា ​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​​ប្រាក់​ចណូល​បាន​ពី​ការ​ជីក​មាស​​រាប់​រយ​រាប់​ពាន់​គីឡូក្រាម​នៅ​ខេត្តមណ្ឌលគិរី រដ្ឋាភិបាល​យកទៅ​ធ្វើ​អ្វី បាន​ជា​ចាំបាច់​ត្រូវ​ប្រមូល​លុយ​ពី​ពលរដ្ឋ យក​ទៅ​អភិវឌ្ឍន៍​ខេត្ត​​នេះ​​វិញ?

យុទ្ធនាការ​ប្រមូល​លុយ​របស់​លោក ហ៊ុន ម៉ាណែត ថា យក​ទៅ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន មាន​ស្ពាន​ថ្នល់​ជា​ដើម​នោះ កំពុង​នាំ​ឱ្យ​មាន​ការ​វែកញែក​ជា​ច្រើន នៅ​តាម​តូប​កាហ្វេ និង​តាម​បណ្ដាញ​សង្គម។

អ្នក​ខ្លះ​ចោទ​ថា នេះ​គឺ​ជា​វិធី​រក​លុយ​មួយ​បែប​ទៀត របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ អ្នក​ខ្លះ​ថា រដ្ឋាភិបាល​កំពុង​មាន​វិបត្តិ​ខ្វះ​លុយ ទើប​ដើរ​រៃ​អង្គាស​ពី​ប្រជាពលរដ្ឋ។

រីឯ​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​វិញ ពួក​គេ​លើក​ឡើង​ថា រដ្ឋាភិបាល​រក​ចំណូល​បាន​ច្រើន ណាស់​ពី​ទឹកដី​នៃ​ភូមិភាគ​ឦសាន​នេះ រាប់​តាំង​ពី​ការ​ជួល​ដី​រាប់​ពាន់​រាប់​ម៉ឺន​ហិកតារ រយៈ​ពេល​ជិត ១០០ឆ្នាំ ទៅ​ឱ្យ​ក្រុមហ៊ុន​បរទេស និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ជា​ដើម។

លោក ហ៊ុន សែន ក៏​ធ្លាប់​អះអាង​អំពី​ការ​ជីក​មាស​បាន​រាប់​រយ​រាប់​ពាន់​គីឡូ​ឯ​ណោះ ពី​ទីតាំង​ជីក​មាស​មួយ​នៅ​ខេត្តមណ្ឌលគិរី។

តើ​ប្រាក់​ចំណូល​ទាំង​នេះ រដ្ឋាភិបាល​យក​ទៅ​ធ្វើ​អ្វី? តើ​ហេតុអ្វី​ចាំ​ត្រូវ​ប្រមូល​លុយ​ពី​ពលរដ្ឋ យក​ទៅ​អភិវឌ្ឍន៍​ខេត្ត​ទាំង​នេះ​ទៅ​វិញ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ កាល​ពី​យប់​ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។