វេទិកាអ្នកស្ដាប់៖ តើ​បញ្ហា​អាមេរិក​ដាក់​ទណ្ឌកម្ម​ នឹង​ជះ​ឥទ្ធិពល​ប៉ុណ្ណា​លើ​លោក លី យ៉ុងផាត់ និង​គណបក្ស​កាន់​អំណាច?

ដោយ ជុន ច័ន្ទបុត្រ
2024.09.13
វេទិកាអ្នកស្ដាប់៖ តើ​បញ្ហា​អាមេរិក​ដាក់​ទណ្ឌកម្ម​ នឹង​ជះ​ឥទ្ធិពល​ប៉ុណ្ណា​លើ​លោក លី យ៉ុងផាត់ និង​គណបក្ស​កាន់​អំណាច? (ឆ្វេង) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដាវីតសុន (Alejandro Gonzalez Davidson) ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ
Photo: RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​សុក្រ ទី១៣ កញ្ញា​ ​ពិភាក្សា​លំអិត អំពី​បញ្ហា​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ដាក់​ទណ្ឌកម្ម​ លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក។

សហរដ្ឋអាមេរិក នៅ​យប់​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៤ បាន​សម្រេច​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ម្នាក់ គឺ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ចំនួន៥ រួមមាន​ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), និង សណ្ឋាគារ​ភ្នំពេញ។

ការ​​សម្រេច​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​នេះ គឺ​ដោយសារ​តែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ គ្រីបតូ (Cryptocurrency)

តើ​បញ្ហា​អាមេរិក​ដាក់​ទណ្ឌកម្ម​នេះ នឹង​ជះ​ឥទ្ធិពល​ប៉ុណ្ណា​លើ​លោក លី យ៉ុងផាត់ និង​គណបក្ស​កាន់​អំណាច​របស់​ត្រកូល ហ៊ុន?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដាវីតសុន ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។