តើ​ចិន​មាន​មហិច្ឆតា​យ៉ាងណាខ្លះ​មកលើ​កម្ពុជា ​ក្នុងឆ្នាំ២០២៣ នេះ?

ដោយ មាន ឫទ្ធិ
2023.01.10
តើ​ចិន​មាន​មហិច្ឆតា​យ៉ាងណាខ្លះ​មកលើ​កម្ពុជា ​ក្នុងឆ្នាំ២០២៣ នេះ?
RFA

វេទិកា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី សម្រាប់​យប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ពិភាក្សាលើ​ប្រធានបទ៖ តើ​ចិន​​មាន​មហិច្ឆតា​យ៉ាងណាខ្លះ​មកលើ​កម្ពុជា ​ក្នុងឆ្នាំ២០២៣ នេះ?

សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រជែង​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា​លើគ្រប់វិស័យ​គួរឱ្យ​កត់សម្គាល់​ក្នុងឆ្នាំ២០២២ ​កន្លងទៅ ស្របពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធានប្តូរវេន​អាស៊ាន។ ជាក់ស្តែង ក្រៅពី​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច ប្រទេសនេះ​បាន​ពង្រីក​ឥទ្ធិពល​មកលើ​វិស័យយោធា ឬ​ការពារជាតិ និង​វិស័យអប់រំ តាមរយៈ​សកម្មភាព​លេចធ្លោ​មួយ​ចំនួន។ ក្នុងនោះមាន​ដូចជា​ ការចេញមុខ​ជួយ​កម្ពុជា​ធ្វើ «ទំនើបកម្ម» កំពង់ផែ​កងទ័ព​ជើងទឹករាម​ដ៏​ចម្រូងចម្រាស និង​ការតម្រូវ​ឱ្យ​ក្រសួង​អប់រំ​ដាក់បញ្ចូល​កម្មវិធី​រៀនភាសាចិន​សម្រាប់​សិស្ស​ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ជាដើម។

តើ​ចិន​បានសម្រេច​មហិច្ឆតា​ពង្រីកឥទ្ធិពល​របស់​ខ្លួន​នៅកម្ពុជា​យ៉ាងណាខ្លះ​ ក្នុង​ឆ្នាំ២០២២ កន្លងទៅ? និង​ថា តើ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​មហិច្ឆតា​យ៉ាងណាខ្លះទៀត​មកលើ​កម្ពុជា​ ក្នុងឆ្នាំ២០២៣ នេះ?

ភ្ញៀវកិត្តិយស៖

១) បណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ និង​ជា​សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា

២) លោក ឯក សុវណ្ណារ៉ា អ្នកជំនាញ​វិទ្យាសាស្ត្រនយោបាយ ​និង​កិច្ចការ​អន្តរជាតិ

សម្របសម្រួលដោយលោក មាន ឫទ្ធិ

ទស្សនាកិច្ចពិភាក្សា៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។