រដ្ឋសភាអាមេរិកថ្មីៗនេះ បានអនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីរបបលោក ហ៊ុន សែន ហៅថា H.R.4686ដោយសំឡេងគាំទ្រច្រើនលើសលប់ ពីតំណាងរាស្ត្រទាំងពីរគណបក្ស គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
សមាជិកសភាអាមេរិក ថាច្បាប់នេះ នឹងឲ្យមន្ត្រីរបបលោក ហ៊ុន សែន សងថ្លៃបំផ្លាញសេរីភាពពលរដ្ឋខ្មែរ ដោយដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ យោធា និងមន្ត្រីសន្តិសុខផង ដែលបានចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ តើច្បាប់នេះ សារៈប្រយោជន៍ យ៉ាងណាខ្លះសម្រាប់ប្រទេសកម្ពុជា? តើច្បាប់នេះមានឥទ្ធិពលលើរបបឯកបក្សរបស់លោកហ៊ុន សែន ដែរទេ?
សូមលោកអ្នកនាង ទស្សនានាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី អំពីប្រធានបទនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
