វេទិកា​អ្នក​ស្ដាប់៖ ផលវិបាក ដែល​កម្ពុជា​បើក​ឲ្យ​ប្រើប្រាស់​លុយ​យ័ន​ចិន

0:00 / 0:00

អ្នក​ជំនាញ​សេដ្ឋកិច្ច​វាយ​តម្លៃ​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ស្ការ​សេដ្ឋកិច្ច​កម្ពុជា​បាន​ទេ នៅ​ឆ្នាំ២០២៤ នេះ។

មួយវិញទៀត សេដ្ឋវិទូ លោក សុខ ហាច អះអាង​បន្ថែម​ថា ការ​ដែល​កម្ពុជា​បើក​ឲ្យ​ប្រើប្រាស់​លុយ​យ័ន​របស់​ប្រទេស​ចិន នៅ​កម្ពុជា ក៏​ពុំ​មាន​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​ឡើយ។

ផ្ទុយទៅវិញ វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​កូន​អុក​សេដ្ឋកិច្ច​របស់​ចិន​កាន់ តែ​ខ្លាំង​ថែម​ទៀត។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ និង​ដែល​មាន​បណ្ឌិត សុខ ហាច អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ភ្លើង​ទៀន និង​បណ្ឌិត សេង សារី អ្នក​វិភាគ​នយោបាយ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃសុក្រ ទី៨ ធ្នូ ដែល​បាន​បកស្រាយ​អំពី​បញ្ហា​ទាំង​នេះ។