វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃនៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ យើងនឹងពិភាក្សាលើប្រធានបទទាក់ទងបញ្ហានយោបាយថា តើលោក ហ៊ុន សែន អាចនឹងសម្រេចគោលបំណងក្នុងការរៀបចំផ្ទេរអំណាចឱ្យកូនបានដែរ ឬទេ ក្នុងឆ្នាំ២០២៣ នេះ?
លោកអ្នកនាងជាទីមេត្រី! យើងឈានចូលឆ្នាំថ្មី២០២៣ ដោយនាំមកជាមួយនូវព្រឹត្តិការណ៍ដ៏រន្ធត់ចុងក្រោយនោះគឺ ការឆេះកាស៊ីណូនៅប៉ោយប៉ែត ដែលធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរបួស និងដំណឹងពីការផ្ទុះរាលដាលយ៉ាងគំហុកឡើងវិញនូវជំងឺកូវីដ១៩ នៅប្រទេសចិន។
យើងឈានជើងចូលក្នុងឆ្នាំថ្មីមួយ ដែលការបែងចែករវាងក្រុមអ្នកកាន់អំណាច និងប្រជាពលរដ្ឋ កាន់តែធំឡើងៗ។ ការលាបពណ៌ ការជះសម្អប់ពីក្រុមមួយទៅក្រុមមួយ ពីបក្សមួយទៅបក្សមួយ កាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅៗ នៅក្នុងសង្គមកម្ពុជា។
យើងឈានជើងចូលឆ្នាំថ្មី២០២៣ គ្រាដែលលោក ហ៊ុន សែន ហាក់កំពុងជ្រួលច្របល់ ប្រញិបប្រញាប់នាវេលាចុងក្រោយ លៃលករកវិធីក្នុងការផ្ទេរអំណាចទៅឱ្យកូនរបស់លោកឱ្យខាងតែបាន។
តើកម្ពុជាក្នុងឆ្នាំ២០២៣ នេះ អាចនឹងមានស្ថានភាពធូរស្រាលជាងឆ្នាំមុន ឬទេ?
តើលោក ហ៊ុន សែន អាចនឹងសម្រេចគោលបំណងក្នុងការរៀបចំផ្ទេរអំណាចឱ្យកូនបានដែរ ឬទេ ក្នុងឆ្នាំ២០២៣ នេះ?
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងលោក គឹម សុខ អ្នកវិភាគនយោបាយ។
សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ៖
ទស្សនាកិច្ចពិភាក្សានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។