ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនារាត្រីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ ពិភាក្សាអំពីប្រធានបទថា «តើលោក សម រង្ស៊ី ត្រៀមខ្លួនយ៉ាងខ្លះហើយ ក្នុងគម្រោងរបស់លោកវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩?»
វាគ្មិនកិត្តិយស៖ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តាមរយៈ Video Skype ពីទីក្រុងប៉ារីស ប្រទេសបារាំង។
ចំណុចសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងនាទី វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនេះ គឺ៖
តើលោក សម រង្ស៊ី ត្រៀមខ្លួនយ៉ាងខ្លះហើយ ក្នុងគម្រោងរបស់លោកវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩?
តើលោកនឹងចូលកម្ពុជាតាមច្រកណា?
តើលោកនឹងមានការចរចាជាមួយលោក ហ៊ុន សែន ឬទេ?
តើលោក សម រង្ស៊ី នឹងមានវិធានការយ៉ាងណា ចំពោះអ្នកគាំទ្ររបស់លោក ដែលអាជ្ញាធរលោក ហ៊ុន ចាប់ខ្លួនជាបន្តបន្ទាប់នោះ?
សូមចុចស្ដាប់សំឡេងខ្លឹមសារនៃកិច្ចពិភាក្សាទាំងស្រុងក្នុងប្រធានបទនេះ...