នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពិភាក្សាលើប្រធានបទ៖ តើលោក រ៉ុង ឈុន មានបំណងមកធ្វើមេគណបក្សដូច ដែលមនុស្សមួយចំនួនកំពុងជំរុញដែរ ឬទេ?
ដំណឹងអំពីការដែលលោក រ៉ុង ឈុន ចូលរួមជាមួយគណបក្សភ្លើងទៀន ជាប្រធានបទមួយ ដែលមនុស្សម្នាកំពុងជជែកពិភាក្សា ទាំងនៅតាមតូបកាហ្វេ និងតាមបណ្ដាញសង្គមផង។
អ្វីដែលគេលើកយកមកជជែកគ្នានោះគឺថា តើលោក រ៉ុង ឈុន អាចនឹងជួយពង្រឹងគណបក្សនេះបានដោយរបៀបណា ក្នុងខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួនកំពុងរងការគំរាមកំហែងជាបន្តបន្ទាប់ ដូចជា លោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារ លោក សុន ឆៃ កំពុងជាប់បណ្ដឹងរឿងក្ដីក្ដាំនៅតុលាការរឿងបរិហារកេរ្តិ៍ រីឯលោក គង់ គាំ កំពុងប្រកាសលាលែងចេញពីគណបក្ស។
តើលោក រ៉ុង ឈុន មានបំណងទៅធ្វើមេគណបក្សដូច ដែលមនុស្សមួយចំនួនកំពុងជំរុញដែរ ឬទេ?
វាគ្មិនកិត្តិយស៖
លោក រ៉ុង ឈុន មន្ត្រីគណបក្សភ្លើងទៀន អតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប បិងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
សម្របសម្រួលដោយ៖ លោក សេក បណ្ឌិត
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
