លោកគ្រូ អ្នកគ្រូជាច្រើនបានសម្ដែងក្ដីព្រួយបារម្ភស្ទើរគ្រប់គ្នាថា បញ្ហានេះបានធ្វើឲ្យលោកគ្រូអ្នកគ្រូ ព្រួយបារម្ភខ្លាចក្រែងគេកាត់ដីលាលារៀនលក់ថែមទៀត ដែលបណ្ដាលឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សមានចំនួនជាង ៣.០០០នាក់ ដែលកំពុងរៀននៅសាលានេះ។
បន្ទាប់ពីភ្ញាក់ផ្អើលមួយសន្ទុះរួចមក លោកគ្រូ និងសិស្សានុសិស្សបានឲ្យដឹងថា ក្រុមមនុស្សដែលចូលមកវាស់ដីក្នុងសាលារៀននោះ ជាមន្ត្រីរដ្ឋាភិបាលដែលមកវាស់កាត់យកដីសាលារៀនវិទ្យាល័យបឹងត្របែកនេះមួយផ្នែក ដើម្បីឲ្យគណៈវិស្វករកម្ពុជា សង់ការិយាល័យ ព្រោះថា ស្ថាប័នថ្មីនេះគ្មានកន្លែងធ្វើការ។
លោក ផេង សុវណ្ណារ៉ា នាយកសាលាវិទ្យាល័យបឹងត្របែក មានប្រសាសន៍ថា លោកបានជូនដំណឹងនេះដល់លោកគ្រូ អ្នកគ្រូហើយកន្លងមក តែមិនដឹងយ៉ាងម៉េចបានជាពេលនេះពួកគេបែរជាភ្ញាក់ផ្អើលទៅវិញ។
គណៈវិស្វករកម្ពុជា គឺជាស្ថាប័នរដ្ឋាភិបាលថ្មីមួយទើបបង្កើតឡើង ហើយមិនមានកន្លែងធ្វើការ ដែលសព្វថ្ងៃជ្រកនៅក្រោមអាគារតិចណូ តាមផ្លូវសហព័ន្ធរុស្ស៊ី។
លោក ប្រាក់ មិន អគ្គលេខាធិការវិស្វកម្មកម្ពុជា មានប្រសាសន៍ថា នៅកន្លែងចាស់លិចទឹក និងមិនសមរម្យជាកន្លែងធ្វើការ ទើបរកកន្លែងថ្មីនៅសាលាវិទ្យាល័យបឹងត្របែកនេះ។
លោកឲ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យស្ថាប័នលោកសាង់សង់អាគារធ្វើការនៅក្នុងបរិវេណសាលាបឹងត្របែកនេះ ហើយជាថ្នូរ គឺរដ្ឋាភិបាលសង់អាគារសិក្សាមួយខ្នងមាន ១២បន្ទប់ និងមន្ទីរទីចាត់ការមួយ ជូនសាលាបឹងត្របែកវិញ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។