ជូនពរ​ឆ្នាំ​ថ្មី និង​ការ​ទស្សន៍ទាយ​មួយ​ចំនួន

សារ​ជូនពរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១២ និង​ប្រវត្តិ​ខ្លះៗ​នៃ​ការ​ប្រារព្ធ​ពិធី​នេះ ព្រម​ទាំង​ការ​ទស្សន៍ទាយ​​មួយ​ចំនួន​​ពី​អ្នក​ព្យាករ។

អ្នកស្រី លីប៊ី លូ (Libby Liu) ប្រធាន​វិទ្យុ​អាស៊ីសេរី និង​អ្នកស្រី ស៊ូហ្សាន ឡាវ៉ារី (Susan Lavery) ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ប្រចាំ​អាស៊ី​អាគ្នេយ៍ សូម​ជូន​ពរ​ដល់​លោក​អ្នក​ស្ដាប់ និង​ក្រុម​គ្រួសារ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១២ នេះ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖

អ្នកស្រី មឿង ទុម សូម​ជូន​សេចក្ដី​រាយការណ៍​អំពី​សព្ទសាធុការពរ​របស់​ខ្មែរ​មួយ​ចំនួន​ដែល​នៅ​ក្រៅ​ស្រុក ផ្ញើ​ពរ​ជូន​ជន​រួម​ជាតិ​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស៖

អ្នកនាង ផន រីណា សូម​ជូន​សេចក្ដី​រាយការណ៍​អំពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល និង​ប្រវត្តិ​ខ្លះៗ​នៃ​ពិធី​នេះ៖

នៅ​ក្នុង​ឆ្នាំ​២០១២​នេះ គេ​ឃើញ​មាន​ការ​ទស្សន៍ទាយ​ខ្លះៗ​ពី​សំណាក់​អ្នក​ព្យាករ​មួយ​ចំនួន ដោយ​បាន​លើក​ឡើង​ថា នឹង​កើត​មាន​បាតុភូត​ធម្មជាតិ​ជា​ច្រើន ដូចជា​ការ​រញ្ជួយ​ផែនដី​មហិមា រលក​យក្ស​ស៊ូណាមី ជាដើម។

ក្រៅ​ពី​នេះ​ទៀត​អ្នក​ខ្លះ​ថា ស្រុក​ទេស​ខ្មែរ​សព្វថ្ងៃ​នេះ បាន​ដើរ​ស្រប​ទៅ​នឹង​ពុទ្ធទំនាយ ឥន្ទ​ទំនាយ ឬ​ឥសី​ទំនាយ ដែល​មាន​បាតុភាព​មិន​ល្អ​កើត​ឡើង។

តើ​សាធារណជន​មួយ​ចំនួន​យល់​យ៉ាង​ម៉េច​ដែរ ចំពោះ​ការ​ទស្សន៍ទាយ​ទាំង​នេះ?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី កែវពេជ្រ មេត្តា៖