សម្តេចក្រុមព្រះ៖ ការ​វិល​មក​វិញ​កំពុង​ជួប​ឧបសគ្គ

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា ការយាងត្រឡប់ របស់ព្រះអង្គ ចូលក្នុង ប្រទេសវិញ កំពុងតែ ជួបឧបសគ្គ ដោយសារតែមានលក្ខខណ្ឌ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រះអង្គ មិនឤចទទួលយកបាន ។

0:00 / 0:00

មានបន្ទូលប្រាប់វិទ្យុឤស៊ីសេរី តាមទូរស័ព្ទ ពីកន្លែង និរទេសព្រះកាយ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ បានបញ្ជាក់ថា ការទទួលយក លក្ខខណ្ឌណាមួយ សម្រាប់ ការយាងត្រឡប់ មកវិញនោះ គឺមិនគ្រាន់តែជា ការសម្លាប់ជីវិតនយោបាយ របស់ព្រះអង្គ ប៉ុណ្ណោះទេ តែថែមទាំង ធ្វើឱ្យស្លាប់ជីវិត គណបក្ស នរោត្តម រណឫទ្ធិ របស់ព្រះអង្គ ថែមទៀតផង ។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា ៖ š«គេមានលក្ខខណ្ឌ ៣ ។ លក្ខខណ្ឌទីមួយ ត្រូវតែខ្ញុំ សរសេរសំបុត្រ ទៅសុំទោស អ្នកដែលគេ ធ្វើបាបខ្ញុំនេះ ដូចជា លោក សម រង្ស៊ី គាត់បានសរសេរ ទៅសុំទោស អ៊ីចឹង ។ ខ្លួនខ្ញុំ ធ្វើពុំកើតទេ ពីព្រោះខ្ញុំ ពុំបានធ្វើអ្វីខុស ចំពោះប្រទេសជាតិ មាតុភូមិ ទាល់តែសោះ ។ ចំណុចទីពីរ គេថា ទាល់តែខ្ញុំ នរោត្តម រណឫទ្ធិ ឈប់ធ្វើនយោបាយ ។ បើឈប់ធ្វើនយោបាយ នាថ្ងៃនេះ ស្អែក ខ្ញុំឤចនឹង វិលត្រឡប់ ទៅកាន់ មាតុប្រទេសវិញ ។ ខ្ញុំសូមជម្រាបថា នរោត្តម រណឫទ្ធិ ពុំឤចនឹងឈប់ ធ្វើនយោបាយទេ ។ លក្ខខណ្ឌទីពីរ ខ្ញុំទទួលមិនបានទេ លោកអើយ ។ ហើយ លក្ខខណ្ឌទីបី ថា ឱ្យខ្ញុំទៅដឹកនាំ គណបក្ស ហ៊្វុនស៊ិនប៉ិចវិញ ខ្ញុំសូមជម្រាបថា ខ្ញុំវិលត្រឡប់ទៅ មិនបានទេ›»

ប៉ុន្តែ ប្រតិកម្មទៅនឹងការប្រកាស របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នេះ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងជា អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា បានមាន ប្រសាសន៍ថា បន្ទូលនោះ គឺគ្រាន់តែជា ល្បែងនយោបាយ របស់ព្រះអង្គ ដើម្បីបិទបាំង ទោសពៃរ៍ របស់ព្រះអង្គ តែប៉ុណ្ណោះ ។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ š«សម្តេច ហ៊ុន សែន គឺមិនដែលទៅ លូកលាន់អី បញ្ហា របស់ សម្តេចក្រុមព្រះទេ ។ យើងដឹងហើយថា បើនិយាយពី សំបុត្រវិញ សម្តេចក្រុមព្រះ ធ្លាប់បានសរសេរសំបុត្រ មកសម្តេច ហ៊ុន សែន ទេតើ ដើម្បីតែងតាំង មនុស្ស ដើម្បីមកចរចា រឿងលោក ។ សម្តេច ហ៊ុន សែន គាត់បានទាំងបង្ហាញ សំបុត្រនោះ ទៅអ្នកកាសែតអី គ្រប់ៗគ្នាផង ។ រឿងសម្តេចក្រុមព្រះ ជារឿង បញ្ហាព្រហ្មទណ្ឌទេ ។ ប៉ុន្តែ យើងដឹងហើយថា បើសិនជា គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលជា អ្នកដើមបណ្តឹង គេដកបណ្តឹងទៅ វាឤចសម្របសម្រួល ប៉ុន្តែ លោកគ្រាន់តែ នឹកឃើញអ៊ីចឹង ក៏នឹកស្មានថា សម្តេច ហ៊ុន សែន ដាក់លក្ខខណ្ឌ ។ សម្តេចក្រុមព្រះ ជាមួយ សម្តេច ហ៊ុន សែន ក៏មិនមែនជា អ្នកទាស់គ្នាអីដែរ ។ ដោយឡែកគឺ សម្តេចនាយករដ្ឋមន្ត្រី គឺលោក គ្រាន់តែចង់ ជួយសម្រួលទេ ប៉ុន្តែលក្ខខណ្ឌ គឺគ្មានតែម្តង»›

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានគង់និរទេស អស់រយៈពេល ជាច្រើនខែ កន្លងមកហើយ បន្ទាប់ពី តុលាការក្រុងភ្នំពេញ បានកាត់ឱ្យជាប់ទោស ក្នុងក្តីមួយ ជាមួយនឹង អតីតសហសេវិក របស់ព្រះ គឺលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស ហ៊្វុនស៊ិនប៉ិច នៅក្នុងរឿង លក់ដីធ្លីគណបក្ស ។

នៅក្នុងរឿងនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកនៅពីក្រាយឆាក ដើម្បីចង់សម្លាប់ ជីវិតនយោបាយ របស់ ព្រះអង្គ ប៉ុន្តែ ជារឿយៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបញ្ជាក់ថា វិបត្តិនោះ គឺជារឿងផ្ទាល់ របស់ព្រះអង្គ ប៉ុណ្ណោះ ។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានបន្ទូលដែរថា អវត្តមានរបស់ព្រះអង្គ នៅក្នុង ប្រទេស ជាពិសេស ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ នឹងមិនធ្វើឱ្យ ដំណើរការនោះ បានប្រព្រឹត្តទៅ ប្រកបដោយសេរី និងយុត្តិធម៌ឡើយ ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាល និង អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បាននិយាយថា ទោះជា អវត្តមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាមេបក្ស ក៏ដោយ ប៉ុន្តែ គណបក្ស នរោត្តម រណឫទ្ធិ របស់ព្រះអង្គ នៅតែឤចធ្វើសកម្មភាព និង ចូលរួម បោះឆ្នោត នាពេលខាងមុខនេះ ជាធម្មតា ៕