មន្ត្រីប៉ូលិសនៃវរការពារព្រំដែនលេខ៧៩៥មួយរូបដែលកំពុងប្រចាំការនៅច្រកតាថាវស្ថិតចម្ងាយប្រមាណ៦គីឡូម៉ែត្រភាគខាងកើតពីប្រាសាទព្រះវិហារបានបញ្ជាក់ថា ស្ថានការណ៍នេះបានកើតឡើងបន្ទាប់ពីមានកិច្ចជួបប្រជុំរវាងមេបញ្ជាការយោធាខ្មែរថៃដែលគ្រប់គ្រងកម្លាំងនៅតំបន់ជម្លោះមកនោះ។
មន្រ្តីប៉ូលិសដដែលបានឲ្យដឹងថា ៖ «បន្លាលួសនៅតាថាវទាំងអស់រុះម៉ោង១១:១០នាទីជាស្ថាពរ។ សាខ្លួនវា យើងឲ្យវាសា។ កម្លាំងនៅបន្ទាយវាធម្មតា»។
កងការពារព្រំដែនខ្មែរបានឲ្យដឹងទៀតថា លួសបន្លាទាំងនោះត្រូវបានទាហានឈុតខ្មៅថៃមួយក្រុមយកមកដាក់ពង្រាយចូលមកក្នុងព្រំដែនខ្មែរជាច្រើនខែមកហើយ៕