ទិដ្ឋភាព​នៃ​ការ​រៀបចំ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី

ដោយ អាស៊ីសេរី
2016.10.14
Share on WhatsApp
Share on WhatsApp
1

ព្រះសង្ឃ​រៀបចំ​ចង​បណ្ដា​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។ RFA/Rann Samnang

កែម ឡី ១០០​ថ្ងៃ​ ៨៥៥

ពលរដ្ឋ​ដែល​មក​ចូល​រួម​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ ឈរ​សម្លឹង​មើល​រូប​ថត​លោក​បណ្ឌិត ដែល​ត្រូវ​គេ​ដាក់​តាំង​នៅ​ក្នុង​វត្តចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth RFA/Chuop Sereyroth

3

ពលរដ្ឋ​ដែល​មក​ចូល​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី សំពះ​រូបថត​លោក​បណ្ឌិត​ដែល​គេ​ដាក់​តាំង​នៅ​វត្ត​ចាស់។ RFA/Rann Samnang

4

ក្រុម​យុវជន​យក​សៀវភៅ​ទាក់ទង​នឹង​បណ្ឌិត កែម ឡី មក​រៀបចំ​ដាក់​តាំង​លក់​នៅ​វត្ត​ចាស់។ RFA/Cheu Sideth

5

ពលរដ្ឋ​លើក​បង្ហាញ​សៀវភៅ​ទាក់ទង​នឹង​បណ្ឌិត កែម ឡី ដែល​គេ​ដាក់​តាំង​លក់​នៅ​វត្ត​ចាស់។ RFA/Um Raingsy

6

ពលរដ្ឋ​ទិញ​​សៀវភៅ​ទាក់ទង​នឹង​បណ្ឌិត កែម ឡី ដែល​គេ​ដាក់​តាំង​លក់​នៅ​វត្ត​ចាស់។ RFA/Rann Samnang

7

ពលរដ្ឋ​នាំ​គ្នា​អាន​​​សៀវភៅ​ទាក់ទង​នឹង​បណ្ឌិត កែម ឡី ដែល​គេ​ដាក់​តាំង​លក់​នៅ​វត្ត​ចាស់។ RFA/Cheu Sideth

រូប​គំនូរ​ ឃាតកម្ម បណ្ឌិត កែម ឡី ៦២២

រូប​គំនូរ​បណ្ឌិត កែម ឡី ក្រោយ​ឃាតក​បាញ់​សម្លាប់​ភ្លាមៗ ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​នៅ​វត្ត​ចាស់ ក្នុង​ពិធី​បុណ្យ​ខួប១០០​ថ្ងៃ។ RFA

9

ពលរដ្ឋ​នាំ​គ្នា​ទិញ​​សៀវភៅ​ទាក់ទង​នឹង​បណ្ឌិត កែម ឡី ដែល​គេ​ដាក់​តាំង​លក់​នៅ​វត្ត​ចាស់។ RFA/Rann Samnang

10

ពលរដ្ឋ​ដែល​ចូល​រួម​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី។ RFA/Chuop Sereyroth

11

ព្រះសង្ឃ និង​ពលរដ្ឋ​រំកិល​រូប​សំណាក​បណ្ឌិត កែម ឡី ពី​ព្រះវិហារ មក​ទុក​នៅ​រោងបុណ្យ​នៅ​វត្ត​ចាស់។ RFA/Chuop Sereyroth

12

ព្រះសង្ឃ និង​ពលរដ្ឋ​រង់ចាំ​ការ​រំកិល​រូប​សំណាក​បណ្ឌិត កែម ឡី ពី​ព្រះវិហារ មក​ទុក​នៅ​រោងបុណ្យ​នៅ​វត្ត​ចាស់។ RFA/Chuop Sereyroth

13

ព្រះសង្ឃ និង​ពលរដ្ឋ​រំកិល​រូប​សំណាក​បណ្ឌិត កែម ឡី ពី​ព្រះវិហារ មក​ទុក​នៅ​រោងបុណ្យ​នៅ​វត្ត​ចាស់។ RFA/Chuop Sereyroth RFA/Chuop Sereyroth

14

ម្ដាយ​បណ្ឌិត កែម ឡី បំពាក់​កម្រង​ផ្កា​ដល់​រូប​សំណាក​របស់​លោក។ RFA/Chuop Sereyroth RFA/Chuop Sereyroth

រូប​សំណាក កែម ឡី ៨៥៥

រូប​សំណាក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដាក់​តម្កល់​នៅ​ក្នុង​រោងបុណ្យ​ខួប ១០០​ថ្ងៃ នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth RFA/Chuop Sereyroth

រូប​សំណាក កែម ឡី ៨៥៥

ពលរដ្ឋ​យំ​អោប​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​លោក នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth RFA/Chuop Sereyroth

17

អតីត​អ្នក​នយោបាយ​ជើង​ចាស់ លោក លឺ ឡាយស្រេង ថត​រូប​ជាមួយ​រូប​សំណាក​បណ្ឌិត កែម ឡី នា​វត្ត​ចាស់។ RFA/San Sel

18

ពលរដ្ឋ​មក​ចូល​រួម​បុណ្យ​ខួប ១០០​ថ្ងៃ យំ​សោក​ស្ដាយ​បណ្ឌិត កែម ឡី។ RFA/San Sel

19

ពិធី​សូត្រមន្ត​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ តុលា ២០១៦។ RFA/Brach Chev RFA/Brach Chev

20

រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ក្នុង​រោង​បុណ្យ​នា​វត្ត​ចាស់។

គណៈកម្មការ​រៀបចំ​បុណ្យ ១០០​ថ្ងៃ សព​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា ចាប់​ផ្ដើម​រៀបចំ​លើក​បដា តាំង​រូប​ថត និង​គំនូរ​ផ្សេងៗ​ទាក់ទង​នឹង​លោក​បណ្ឌិត នៅ​ឯ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ចំណែក​ឯ​ក្រុម​​យុវជន ក៏​បាន​រៀបចំ​ដាក់​តាំង​លក់​សៀវភៅ​អំពី​បណ្ឌិត កែម ឡី។

ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ បណ្ឌិត កែម ឡី ចាប់​ផ្ដើម​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​តុលា ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។