ពលរដ្ឋ​មិន​ចង់​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

បើ​ទោះ​បី​រាជ​រដ្ឋាភិបាល និង​រដ្ឋសភា​បាន​សម្រេច​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង យ៉ាង​ណា​ក្តី ក៏​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល ទាក់​ទិន​នឹង​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​នេះ នៅ​តែ​បង្ហាញ​ឆន្ទៈ​មិន​ចង់​ឲ្យ​ទំនប់​វារីអគ្គិសនី​នេះ​កើត​មាន​ទេ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ អ្នក​ភូមិ​រស់នៅ​តាម​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ប្រមាណ ៥០០​នាក់​បាន​រៀបចំ​ពិធី​ហែ​ក្បួន​បួង​សួង​សុំ​ឲ្យ​អ្នក​តា​ក្រហម​ក​ជា​ វត្ថុ​សក្ដិសិទ្ធិ ថែ​រក្សា​ទន្លេ​នោះ ជួយ​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ទន្លេ​ដោយ​សារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។