ប័ណ្ណសារព័ត៌មាន
2010-12-29
កាលពីពេលថ្មីៗ នេះ មន្ត្រីអប់រំខេត្តសុរិន្ទ បានដឹកនាំការបោះជំរំសិស្សសាលាមួយនៅក្បែរព្រំដែនខ្មែរ។
2010-11-28
នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១០ មានព្រះសង្ឃ និងគ្រហស្ថប្រមាណជិត ១ពាន់នាក់ បានមកជួបជុំគ្នានៅឯគល់ស្ពានពេជ្រ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើពិធីបង្សុកូល រំលឹកវិញ្ញាណក្ខន្ធគម្រប់ខួប ៧ថ្ងៃ ដល់អ្នកស្លាប់ដោយសារការផ្អើលជាន់គ្នា កាលពីយប់ថ្ងៃទី២២ វិច្ឆិកា។
2010-11-25
សាកលវិទ្យាល័យបញ្ញាសាស្ត្រនៅរាជធានីភ្នំពេញ ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឧបទ្ទវហេតុនៅកោះពេជ្រ។
2010-11-25
រដ្ឋាភិបាល កម្ពុជា បានប្រកាសយកថ្ងៃទី២៥ ខែវិច្ឆិកា ជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេស ចំពោះសោកនាដកម្មដ៏គួរឲ្យរន្ធត់ បណ្ដាលឲ្យស្លាប់មនុស្សប្រមាណ ៣៤៧នាក់ និងរបួស ៣៩៥នាក់ នៅក្នុងឧបទ្ទវហេតុមនុស្សជាន់គ្នានៅលើស្ពានកោះពេជ្រ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
2010-11-24
អ្នករងរបួសក្នុងឧបទ្ទវហេតុនៅលើស្ពានពេជ្រ កាលពីថ្ងៃទី២២ វិច្ឆិកា កំពុងស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ព្រះកេតុមាលា និងព្រះកុសុមៈ។
2010-11-23
នៅម៉ោងជាង៣រសៀល ថ្ងៃអង្គារ ទី២៣ វិច្ឆិកា មួយថ្ងៃក្រោយការស្លាប់នៃជនរងគ្រោះនៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ ព្រះសង្ឃជាង ៤០០អង្គ ដឹកនាំដោយសម្ដេចសង្ឃ នន់ ង៉ែត បានប្រារព្ធពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធអ្នកមកលេងបុណ្យអុំទូក បណ្ដែតប្រទីបថ្ងៃចុងក្រោយ ដែលបានស្លាប់លើស្ពាននោះ។
2010-11-23
ឧបទ្ទវហេតុមនុស្សផ្អើលរត់ជាន់គ្នាស្លាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា របាយការណ៍ជាបឋមនៅថ្ងៃ២៣ វិច្ឆិកានេះ បានឲ្យដឹងថា បណ្ដាលឲ្យមនុស្សស្លាប់រាប់រយនាក់ និងរងរបួសជិត ១ពាន់នាក់។
2010-11-17
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា បានបញ្ជូនកងរក្សាសន្តិភាពជាក្រុមចុងក្រោយចំនួន ១៩៥នាក់ នៅក្នុងចំណោមចំនួនសរុប ២១៨នាក់ នៃកងវិស្វកម្មលេខ៥១៣ ទៅកាន់ប្រទេសលីបង់ ដើម្បីបំពេញបេសកកម្មរយៈពេល ១ឆ្នាំ តាមសំណើរបស់អង្គការសហប្រជាជាតិ ដើម្បីដោះមីន សាងសង់ផ្លូវថ្នល់ និងអគារផ្សេងៗ។
2010-11-04
ករណីល្មើសច្បាប់ចរាចរណ៍មួយពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១០ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជនទូទៅដែលតាមដានព្រឹត្តិការណ៍ព័ត៌មាន ដោយសារតែមានមន្ត្រីរាជការម្នាក់បើករថយន្តឡង់គ្រីស័រ បញ្ច្រាសទិស បុកជាមួយម៉ូតូនិស្សិតម្នាក់ ហើយបានកិនម៉ូតូមួយគ្រឿងទៀតរបស់សមត្ថកិច្ចដែលបានព្យាយាមទៅឃាត់រថយន្តល្មើសនោះ។
2010-10-28
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្ដល់ការហ្វឹកហ្វឺនសន្តិសុខលើផ្ទៃសមុទ្រ (CARAT) ដល់កងទ័ពជើងទឹកកម្ពុជា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែតុលា តទៅ ដើម្បីបង្កើនជំនាញដល់កងទ័ពកម្ពុជា ក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅលើផ្ទៃសមុទ្រឲ្យកាន់តែប្រសើរឡើងទៅថ្ងៃអនាគត។
2010-10-27
នៅអំឡុងពេលអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមកទស្សនកិច្ចនៅកម្ពុជា ចំនួនបីថ្ងៃនេះ ប្រជាពលរដ្ឋអ្នករងគ្រោះដោយសារដីធ្លី ដែលប្រឈមនឹងការបណ្ដេញចេញនៅក្នុងទីក្រុងភ្នំពេញ បានរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីយកញត្តិតវ៉ាមួយចំនួនប្រគល់ជួនលោក បាន គីមូន ប៉ុន្តែត្រូវបានអាជ្ញាធរទប់ស្កាត់ទៅវិញ។
2010-10-23
ប្រទេសកម្ពុជានឹងប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់២៣ ខែវិច្ឆិកា ខាងមុខនេះ។ ទន្ទឹមគ្នានេះដែរ នៅតាមខេត្តក្រុងមួយចំនួន ក៏បានចាប់ផ្ដើមរៀបចំពិធីបុណ្យអុំទូក ជ្រើសរើសយកក្រុមកីឡាករអុំទូកណា ដែលទទួលបានជ័យជំនះ ដើម្បីទៅចូលរួមប្រកួតប្រជែង នៅឯទីក្រុងភ្នំពេញដែលប្រារព្ធធ្វើឡើងនៅខែវិច្ឆិកានេះ។
2010-10-22
អាជ្ញាធរក្រុងភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ បានដាក់កម្លាំងបិទផ្សារសំពៅមាស ស្ថិតនៅជាប់របងពហុកីឡាដ្ឋានអូឡាំពិក ភាគខាងកើត ស្ថិតក្នុងខណ្ឌ៧មករា តាមការជូនដំណឹងកំណត់ថ្ងៃឲ្យអាជីវកររុះរើចុងក្រោយ កាលពី២សប្ដាហ៍មុននេះ។ ការរុះរើនេះធ្វើឲ្យពលរដ្ឋជាអាជីវករបានខឹងសម្បានឹងអាជ្ញាធរ ដោយបានអះអាងថា នេះជាការបង្ខិតបង្ខំ។
2010-10-21
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំវេទិកាសាធារណៈមួយ ស្ដីពីការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០១០ ដោយមានតំណាងគណបក្សនយោបាយ និងប្រជាពលជាម្ចាស់ឆ្នោតជាច្រើនរយនាក់ចូលរួម។
2010-10-21
ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃ២១ តុលានេះ បានធ្វើការជំទាស់នឹងសេចក្ដីប្រកាសតែងតាំងព្រះចៅអធិការថ្មី ព្រះនាម ឃិន វាសនា បន្ទាប់ពីព្រះតេជគុណ យឿង ស៊ិន ដែលជាព្រះចៅអធិការវត្តចាស់បានសុគតទៅ។