រូបត្លុកនយោបាយ​៖ បណ្តេញ​ចេញ​ពី​វត្ត​ដោយសារ​សកម្ម​ការងារ​សង្គម

ដោយ វិទ្យុអាស៊ីសេរី
2024.07.18
រូបត្លុកនយោបាយ​៖ បណ្តេញ​ចេញ​ពី​វត្ត​ដោយសារ​សកម្ម​ការងារ​សង្គម រូបត្លុកនយោបាយ​៖ បណ្តេញ​ចេញ​ពី​វត្ត​ដោយសារ​សកម្ម​ការងារ​សង្គម
រូប៖ RFA

ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព កំពុង​កើតឡើង​តាម​គ្រប់​រូបភាព ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធិចក្រ។ ជាក់ស្តែង ព្រះ​ចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង ព្រះនាម ផុន សុខគា បាន​បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម សាំង រិទ្ធី ចេញ​ពី​វត្ត​ទាំង​យប់​ ក្រោយ​ព្រះ​អង្គ​បាន​និមន្ត​ចូលរួម​ធម្មយាត្រា​អប់រំ​សីល៥ ​ដើម្បី​ឧទ្ទិស​កុសល និង​រំលឹក​ខួប ៨ឆ្នាំ​នៃ​ឃាតកម្ម​​បណ្ឌិត កែម ឡី។ ព្រះចៅ​អធិការ​អង្គ​នេះ​ចោទ​ថា ការ​ធ្វើ​ធម្មយាត្រា​អប់រំសីល៥ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​លោក​បណ្ឌិត កែម ឡី គឺជា​ «រូបភាព​នយោបាយ» និង​ជា​ «ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់»។ ក៏ប៉ុន្តែ ក្រុម​អ្នកឃ្លាំ​មើលយល់ថា ការ​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​នេះ គឺជា​ការ​ដាក់​សម្ពាធ​មិន​ស្រប​ច្បាប់ និង​បំបាក់​ស្មារតី​ព្រះសង្ឃ​មួយ​ចំនួន​ទៀត​ ដើម្បី​កុំ​ឱ្យ​ចូលរួម​ធ្វើ​កិច្ច​ការងារ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។