ការបិទផ្លូវជាតិលើកទី១ នៅរោងចក្រស្បែកជើងមែកណេតធ៍ ហ៊្វូតវែរ (Magnate Foot Wear) សាខាទី១ គឺមាននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានកម្មករប្រមាណ ៨០០នាក់ និងរោងចក្រស្បែកជើងវីងស្តា (Wing Star Shoes) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណ ៧.០០០នាក់ ក៏បានធ្វើកូដកម្មដោយបិទផ្លូវដូចគ្នាដែរ។ ក្រុមអ្នកតវ៉ា អះអាងថា ប្រាក់ខែ ៨០ដុល្លារ ដែលរដ្ឋាភិបាលគ្រោងនឹងដំឡើងឲ្យនោះ ពួកគេអាចទទួលយកបាន ប៉ុន្តែមិនត្រូវកាត់យកប្រាក់សុខភាព និងប្រាក់រង្វាន់ផ្សេងទៀតយកមកដំឡើងឲ្យពួកគេនោះទេ។
ពួកគេអះអាងថា ប្រាក់សុខភាពដែលរដ្ឋាភិបាលធ្លាប់ឲ្យគេហើយនោះ ពេលនេះខាងរោងចក្របានកាត់យកទៅបូកក្នុងគម្រោងដំឡើងប្រាក់ខែថ្មី នេះ ទើបក្រុមកម្មករនៅតែបន្តធ្វើកូដកម្មទាមទារដំឡើងដល់ ១០០ដុល្លារ។
ការធ្វើកូដកម្មនេះ បានបណ្ដាលឲ្យស្ទះចរាចរណ៍ ប៉ុន្តែពុំមានការបង្ក្រាបពីសមត្ថកិច្ចលើក្រុមកូដកម្មនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។