កម្មករ​ហែ​ក្បួន​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល

កម្មករ​តាម​បណ្ដា​រោងចក្រ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ប្រមូល​ផ្ដុំ​គ្នា​ហែ​ក្បួន​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ចំនួន ១៥​ដុល្លារ គឺ​ដំឡើង​ពី​៨០ ដុល្លារ​ទៅ ៩៥​ដុល្លារ។ ក៏ប៉ុន្តែ​កម្មករ​បដិសេធ​មិន​ទទួល​យក ហើយ​ទាមទារ​ឲ្យ​បាន​ចំនួន ១៦០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។