កុមារដែលបានស្លាប់នោះមានអាយុ ៥ឆ្នាំម្នាក់ នៅក្នុងខេត្តតាកែវ និងកុមារម្នាក់ទៀតអាយុ ១០ឆ្នាំនៅក្នុងខេត្តកណ្ដាល។ តួលេខនេះគឺគិតចាប់តាំងពីខែមករា ឆ្នាំ២០១១ រហូតដល់ចុងខែមីនា ឆ្នាំ២០១១ ដែលជាដើមរដូវនៃជំងឺគ្រុនឈាម។ រដូវជំងឺគ្រុនឈាមដែលកើតមានពេញបន្ទុកគិតចាប់ពីចុងខែមេសា រហូតដល់ខែតុលា ជារដូវភ្លៀងធ្លាក់ខ្លាំង។
ក្រសួងសុខាភិបាលកំពុងតែបង្កើនការប្រុងប្រយ័ត្ន និងបានបញ្ជូនមន្ត្រីជំនាញជំងឺគ្រុនឈាម ចុះទៅខេត្តមួយចំនួន ដើម្បីអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីវិធីបង្ការ។ ខេត្តទាំងនោះមានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តព្រះវិហារ និងខេត្តកណ្ដាលជាដើម៕